​វាយប្រហារ​នៅ​ភាគ​ពាយព្យ​ប៉ា​គី​ស្ថាន​ អ្នក​ស្លាប់​កើន​២៤​នាក់​

ចែករំលែក៖

​មន្ត្រី​បាន​បញ្ជាក់​ថា​ ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភាគ​ពាយព្យ​ទីក្រុង​ Parachinar​ របស់​ប៉ា​គី​ស្ថាន​នោះ​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​បាន​កើន​ដល់​២៤​នាក់​ និង​៧០​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ស្រាល​ ។​ ក្រុម​រដ្ឋ​អិ​ស្លា​ម​កាន់​និកាយ​សាន់​នី​បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ទាំងនោះ​។​

134912230_14500132223411n

​អ្នកនាំពាក្យ​របស់​ក្រុម​ឧទ្ទាម​ Lashkar-e-Jhangvi​ (LeJ)​ ឈ្មោះ​ Ali​ bin​ Sufyan​ ថ្លែង​តាម​ទូរស័ព្ទ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បញ្ជាក់​ថា​ ការ​វាយប្រហារ​ខាងលើ​របស់​ក្រុម​ខ្លួន​ជា​សកម្មភាព​សងសឹក​ចំពោះ​ការ​សម្លាប់​ទៅ​លើ​ជន​មូ​ស្លី​ម​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​ស៊ី​រី​ និង​អ៊ី​រ៉​ង់​ ។​ ក្រុម​ឧទ្ទាម​ Lashkar-e-Jhangvi​ ជា​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​ដែល​ប្រកាន់​ខ្ជ​ប់​ខ្ជួន​នូវ​ទ្រឹស្តី​សាសនា​ដូច​ក្រុម​រដ្ឋ​អិ​ស្លា​ម​ប្រកាន់ខ្ជាប់​នោះ​ផង​ដែរ​ ។​

​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ ប្រភព​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សព្វផ្សាយ​ ក្រុម​សកម្មប្រយុទ្ធ​ប៉ា​គី​ស្ថាន​មួយ​ក្រុម​មក​ពី​កងពល​ស៊ី​អ៊ី​ដ​ ឬ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ Zeinabiyoun​ នោះ​បាន​ចូលរួម​សកម្មភាព​ធ្វើសង្គ្រាម​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ នៅ​ក្នុង​ទឹកដី​ស៊ី​រី​ ។​ ពួក​គេ​ភាគច្រើន​មក​ពី​តំបន់​ Parachinar​ ដែល​មាន​ពលរដ្ឋ​អិ​ស្លា​ម​កាន់សាសនា​និកាយ​ស៊ី​អ៊ី​ដ​រស់នៅ​ភាគច្រើន​បំផុត​ ។​ ប្រភព​ពី​ក្នុង​តំបន់​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ខ្មាន់កាំភ្លើង​ជា​ច្រើន​រយ​នាក់​ជា​ពលរដ្ឋ​ប៉ា​គី​ស្ថាន​ចូលរួម​ធ្វើសង្គ្រាម​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ ។​

​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃអាទិត្យ​នេះ​ មន្ត្រី​នៅ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ក្រុម​ជន​វាយប្រហារ​បាន​គោលដៅ​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​កកកុញ​នៅ​ក្នុង​ទីផ្សារ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​បាន​កើន​ដល់​២៤​នាក់​ និង​៧០​នាក់​ទៀត​រង​បួស​ ។​ លោក​ Shafiq​ Hussain​ គ្រូពេទ្យ​ប្រចាំ​តំបន់​បញ្ជាក់​ថា​ ក្នុង​ចំណោម​អ្នក​រង​របួស​ មាន​មួយ​ចំនួន​រង​របួសធ្ងន់​ ៕​

a-security-official

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print