ទម្រង់សន្ដិសុខថ្មីនៅក្នុងតំបន់ដែល បានផ្ដួចផ្ដើមឡើងដោយអាមេរិកក្នុង គោលដៅអូសទាញសម្ពន្ធមិត្ដក្នុងតំបន់ទប់ទល់នឹងឥទ្ធិពលរបស់ចិន ។
សារព័ត៌មាន The japan times បាន ផ្សាយពីយុទ្ធសាស្ដ្រត្រីភាគីដែលដឹកនាំ ឡើងដោយអាមេរិក បានបង្កើតទៅជា មួយយុទ្ធសាស្ដ្រក្នុងការរក្សាសន្ដិសុខនៅ ក្នុងតំបន់ទប់ទល់រាល់សកម្មភាពគំរាម កំហែងពង្រីកអំណាចរបស់ចិន ។
មិនត្រឹមតែប៉ុណ្ណោះសម្ពន្ធមិត្ដដែលដឹកនាំដោយអាមេរិកបានខិតខំស្វែងរក ប្រទេសដែលមានឥទ្ធិពលនៅក្នុងតំបន់ឱ្យចូលរួមនៅក្នុងសម្ពន្ធមិត្ដដែលដឹកនាំដោយអាមេរិក ។ នៅពេលនេះឥណ្ឌាក៏ បានរួមដៃជាមួយជប៉ុននិងអូស្ដ្រាលី ខណៈ ដែលចិនកំពុងតែឆ្ពោះទៅគ្រប់គ្រងនៅមហាសមុទ្រឥណ្ឌាដោយមានគម្រោង បង្កើតកោះសិប្បនិមិត្ដនៅមហាសមុទ្រឥណ្ឌាទៀតផង ។
សកម្មភាពរួមដៃគ្នារវាងជប៉ុន អា មេរិក និងឥណ្ឌានាពេលនេះកើតឡើង ចំពេលដែលជប៉ុនបានអនុម័តច្បាប់ឱ្យ កម្លាំងទាហានអាចចូលរួមនៅក្នុងសង្គ្រាម ក្រៅប្រទេសជួយដល់ប្រទេសដែលជា មិត្ដរបស់ជប៉ុនផងដែរ ។
កម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេស ហើយប្រឆាំង នឹងប្រទេសណាដែលរដ្ឋាភិបាលទីក្រុង តូក្យូចាត់ទុកថា មានឥរិយាបថចងគំនុំ គុំកួនជាមួយប្រទេសដែលជាដៃគូរបស់ជប៉ុន ។
រដ្ឋាភិបាលទីក្រុងតូក្យូបានកែទម្រង់ ទ្រឹស្ដីយោធាដោយអនុញ្ញាតឱ្យប្រើប្រាស់ កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាម នៅបរទេសក្រោយរយៈពេលជាច្រើនឆ្នាំដែលបាននៅស្ងៀម ហើយពេលនេះជប៉ុន ក៏បានទាមទារប្រជុំកោះគូរីលផងដែរ ។ ទន្ទឹមនឹងនេះក្រោមការជួយជ្រោមជ្រែងពីអាមេរិក ទីក្រុងតូក្យូមានគម្រោង ទប់ទល់ជាមួយចិនពេលមានសង្គ្រាមកើត ឡើងដោយសារតែវិវាទប្រជុំកោះសេនកាគូ ។
បច្ចុប្បន្នកម្លាំងទាហានអាកាសជប៉ុន មានយន្ដហោះបញ្ជាប្រកាសអាសន្នបន្ទាន់ ប្រភេទE-2C ចំនួន១៣គ្រឿង និងយន្ដ ហោះយុទ្ធសាស្ដ្រE-767 «AWACS» ជា ច្រើនគ្រឿងទៀត ។ នៅពេលនេះជប៉ុន បានបង្កើនចំនួនទាហានអាកាសសម្រាប់ វាយលុកពីលើដែនអាកាសរហូតដល់ ៥០០ទៅ៨០០កងពលដែលមានសមត្ថភាពត្រួតពិនិត្យនៅលើដែនអាកាសយ៉ាង ល្អជាងកម្លាំងទាហានប្រទេសដទៃទៀត នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសគឺ ប្រទេសចិន ។ តាមការប្រកាសរបស់ ក្រសួងការពារជាតិអាមេរិកបានឱ្យដឹង ថា ដើម្បីអនុវត្ដនូវគម្រោងខាងលើ ជប៉ុនត្រូវចំណាយប្រាក់យ៉ាងតិច៤០,៣ពាន់លានដុល្លារសម្រាប់ផលិតនាវាផ្ទុកឧទ្ធម្ភាគចក្រ ក្នុងគម្រោង26DD និង ទិញយន្ដហោះផលិតដោយប្រទេសក្នុង តំបន់អឺរ៉ុបឬអាមេរិកប្រភេទ KC-46A របស់ក្រុមហ៊ុនប៊ូអ៊ីងឬ Airbus A330 MRT ជាដើម ។
ពេលថ្មីៗនេះកម្លាំងទាហានអាកាសជប៉ុនបានដាក់ឱ្យប្រើប្រាស់យន្ដហោះ ចម្បាំង៤គ្រឿងប្រភេទ KC-767J អាច ចាក់សាំងនៅលើដែនអាកាសសម្រាប់ វាយលុកទៅលើគោលដៅដែលបាន កំណត់ក្នុងរយៈចម្ងាយផ្លូវឆ្ងាយ ។ ចំណុច ទាំងនោះជួយឱ្យយន្ដហោះចម្បាំងជប៉ុន ហោះហើរបានយូរ និងធ្វើសង្គ្រាមនៅ លើដែនអាកាសទប់ទល់ជាមួយយន្ដហោះ ចម្បាំងចិន ។ មិនត្រឹមតែនៅលើដែន សមុទ្រចិនភាគខាងកើតនោះឡើយ គឺ អាចទៅចូលរួមនៅក្នុងដែនសមុទ្រចិនភាគខាងត្បូងជួយដល់ប្រទេសហ្វីលីពីន ទៀតផង ។ មួយវិញទៀតការចូលរួម នៅក្នុងសមរភូមិមាន២ទៅ៣កងពល អាចបង្កផលលំបាកយ៉ាងខ្លាំងដល់យន្ដ ហោះចម្បាំងរបស់ចិន J-10A ឬ Su-27SKM ។
តាមការវាយតម្លៃរបស់ក្រុមអ្នកឯកទេសយោធា ភាគច្រើនយន្ដហោះចម្បាំង របស់ចិនមិនបានបំពាក់ប្រព័ន្ធរ៉ាដា និង ប្រព័ន្ធបញ្ជាអាវុធនោះឡើយ ។ ចំណែក ជប៉ុនវិញក្នុងរយៈពេល២០ឆ្នាំកន្លងមកមានយន្ដហោះចម្បាំងF-2A បានបំពាក់ ប្រព័ន្ធរ៉ាដា និងអង់តែនបញ្ជាអាវុធ ពីចម្ងាយវាជាការកម្រមួយដែលនិយាយ អំពីសម្ពន្ធមិត្ដដ៏ជិតស្និទ្ធ ។ អាមេរិកបាន ជំរុញឱ្យសហភាពអឺរ៉ុបកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ឱ្យជួយគាំទ្របន្ថែម ទៀត និងពេញទំហឹងតែម្ដងដល់ទីក្រុង វ៉ាស៊ីនតោនក្នុងអ្វីដែលខ្លួនកំពុងតែមានជម្លោះជាមួយប្រទេសចិនពាក់ព័ន្ធការសាងសង់ដែនកោះសិប្បនិមិត្ដស្ថិតនៅសមុទ្រចិនភាគខាងត្បូងនោះ ។
ជាមួយគ្នានេះដែរ អាមេរិកក៏បាន អំពាវនាវដល់សហភាពអឺរ៉ុប និងប្រទេស មានអំណាចនៅជុំវិញពិភពលោក ការ អំពាវនាវឱ្យមានដំណោះស្រាយដោយសន្ដិវិធីក្នុងជម្លោះដែនសមុទ្រ និងគោរព ទៅតាមច្បាប់អន្ដរជាតិ ។
ប៉ុន្ដែវាហាក់ដូចជាសម្ដែងឱ្យឃើញ ការខុសប្លែកនៅក្នុងសកម្មភាព ខណៈ ដែលទីក្រុងវ៉ាស៊ីនតោនអំពាវនាវឱ្យមាន ការគាំទ្រដល់ការបង្កកទ្រព្យសម្បត្ដិដោយ សារតែសកម្មភាពរបស់ប្រទេសទៅលើប្រទេសគូជម្លោះ ។ ប្រទេសចិនបាន ច្រានចោលការចោទប្រកាន់ផ្សេងៗរបស់ អាមេរិក ។
លោកស្រី Amy Searight បានថ្លែង ក្នុងឱកាសបើកកិច្ចពិភាក្សាមួយស្ដីអំពី គោលនយោបាយអាមេរិកនិងអឺរ៉ុបឆ្ពោះ ទៅកាន់តំបន់អាស៊ីភាគខាងកើតដែល បានប្រព្រឹត្ដធ្វើឡើងនៅមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវស្ដីពីយុទ្ធសាស្ដ្រអន្ដរជាតិ ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនថា វាគួរតែ មានការជួយឱ្យពេញដៃពេញជើងប្រសិនបើកអឺរ៉ុបពិតជាចង់គាំទ្រដល់អាមេរិក មែននោះ អឺរ៉ុបគួរតែបង្ហាញការគាំទ្រ គោលការណ៍ទាំងនេះឱ្យបានច្បាស់លាស់ជាងនេះ ។
លោក Michael Fuchs ឧបការីរដ្ឋ មន្ដ្រីការពារជាតិអាមេរិកប្រចាំនៅអាស៊ីភាគខាងកើតបានថ្លែងថា អាមេរិក ត្រូវការគាំទ្របន្ថែមទៀតដើម្បីកាត់បន្ថយ គ្រោះថ្នាក់ដោយសារតែជម្លោះនៅសមុទ្រ ចិនភាគខាងត្បូងដែលចិនបាននិងកំពុងមានវិវាទលើដែនអធិបតេយ្យជាមួយ បណ្ដាប្រទេសជាច្រើននោះ ។ លោកបន្ដ ថា នេះជាអ្វីដែលយើងនិយាយ និងមើល ឃើញពីសកម្មភាពពាក់ព័ន្ធ ៕
ប្រែសម្រួល៖ ម៉ែវ សាធី