ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្ បាលត្រាច ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ ន្ធករណីរំលោភសេពសន្ថវៈ លើកុមារីម្នាក់នៅគ្រាដែលឪពុកម្ ដាយរវល់ការងារ ។
ប្រតិបត្តិការខាងលើធ្វើឡើងនាព្ រឹកថ្ងៃពុធ ៥រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះកុមារីរងជនគ្រោះ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក អនុសេនីយ៍ឯក ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បា លត្រាចប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចា ប់ខ្លួនឈ្មោះ អុី ចាន់ទី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឪពុកឈ្មោះ ចាន់ សម្បត្តិ ហៅលន អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ម្ដាយឈ្មោះ គាំ ពៅអាយុ ៤៨ឆ្នាំ ជនជាតិខ្នែរ មានបងប្អូនប្រុសស្រីចំនួន ០៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។ ចំណុចក្មេងរងគ្រោះឈ្មោះ វ លល អាយុ ៧ឆ្នាំ ជនជាតិខ្មែរ ឪពុកឈ្មោះ នូ សាវិន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ម្ដាយឈ្មោះ ចាន់ រ៉េត អាយុ ៣៩ឆ្នាំ ជនជាតិខ្នែរ មានបងប្អូនប្រុសស្រីចំនួន ០៥នាក់ ក្នុងបន្ទុកគ្រួសារ ។
លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោយទទួលបណ្ដឹងពីស្រ្តី ជាម្ដាយកុមារីរងគ្រោះ ក្រោយបែកធ្លាយខណៈឃើញកូនស្រីមា នសភាពស្លេកស្លាំងខុសប្រក្ដី ពេលចាប់កូនស្រីសួរនាំក៍លេចធ្លា យព័ត៌មាននេះតែម្ដង ហើយហេតុការណ៍នេះបានកើតឡើងតាំងពី ព្រឹកថ្ងៃទី២៣មកម្លេះ នៅគ្រាដែលឪពុកម្ដាយកុមារីរងគ្រោះ រវល់មិននៅផ្ទះ(ធ្វើការឲ្យក្រុ មហ៊ុនធ្វើផ្លូវជាតិលេខ៥) គួរបញ្ជាក់ផងដែរឪពុកជនសង្ស័យ និងម្ដាយកុមារីរងគ្រោះបងប្អូ នបង្កើតនឹងគ្នា ហើយផ្ទះចម្ងាយពីគ្នាប្រមាណជាង ១០០ម៉ែត្រប៉ុណ្ណោះ។
លោក នាយប៉ុស្ដិ៍បន្តទៀតថា ជនសង្ស័យពាក់ព័ន្ធករណីរំលោភសេ ពសន្ថវៈខាងលើ បាននាំយកទៅបន្តនីតិវិធីនៅអធិកា រដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្ តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍ សាត់ចាត់ការបន្ត ចំណែកកុមារីរងគ្រោះបានបញ្ជូនទៅ មន្ទីរពេទ្យដើម្បីធ្វើកោសលវិច័ យ្យ ៕ បុឹម ពិន