មេទ័ព អ៊ីរ៉ង់លោក Ali Nasiri ជាមន្ត្រីក្នុងជួរកងទ័ពប្រតិកម្មរហ័ស ក្នុងជួរកងទ័ពបដិវត្តន៍ប្រជាជនអ៊ីរ៉ង់ បានភៀសខ្លួនចេញពីប្រទេស សុំភៀសខ្លួននយោបាយនៅស្ថានទូតអាមេរិក ប្រចាំប្រទេស មួយក្នុងតំបន់ឈូងសមុទ្រ (តែមិនបញ្ជាក់ថាប្រទេសណាឡើយ)
ប្រភពព័ត៌មានបានផ្សាយថា មន្ត្រីដែល រត់ចេញពីប្រទេស អ៊ីរ៉ង់នោះ បាននាំឯកសារសំខាន់ៗជាច្រើន ជាប់ពាក់ព័ន្ធនិង សកម្មភាពយោធារបស់អ៊ីរ៉ង់ ។សារព័ត៌មាន Washington Free Beacon បានផ្សាយថា បានផ្សាយថា លោក Nasiri ពិតជាភៀសខ្លួនទៅកាន់ស្ថានទូតអាមេរិក នៅប្រទេសជិតខាងអ៊ីរ៉ង់។
សកម្មភាពខាងលើ បានបង្ករក្តីបារម្ភយ៉ាងខ្លាំង ក្នុងពេលដែលទំនាក់ទំនងអាមេរិក អ៊ីស្រាអែល ជាមួយអីរ៉ង់កាន់តែអាក្រក់ទៅៗ ។ អ៊ីរ៉ង់និងអ៊ីស្រាអែលអាចផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំគ្រប់ពេលវេលា ។ ជាមួយនឹងការរត់ចោលជួ ជាមួយនិងឯកសាសម្ងាត់ស្តីពីយោធានោះ ទាហានអ៊ីរ៉ង អាចនឹងប្រឈមគ្រោះថ្នាក់ ក៏ដូចជាទីតាំងសព្វាវុធរបស់អ៊ីរ៉ង់អាចរងការវាយប្រហារកម្ទេចជាមិនខាន។
នៅពេលនេះដែរ ទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ចំពេល១ឆ្នាំដែលលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀង បរមាណូជាមួយអ៊ីរ៉ង់ នៅខែឧសភា ។ នៅពេលនេះសភាអ៊ីរ៉ង់ បានអនុម័តច្បាប់ ប្រឆាំង នឹងការដាក់ទណ្ឌកម្មរបស់អាមេរិក។
នៅក្នុងច្បាប់ថ្មីដែលបានអនុម័ត រដ្ឋាភិបាលអ៊ីរ៉ង់ នឹង ធ្វើសកម្មភាព ដើម្បីប្រឆាំងរាល់ការគំរាមកំហែង ដល់សន្តិសុខជាតិ អ៊ីរ៉ង់ ។រដ្ឋាភិបាលនិងយោធាអ៊ីរ៉ង ត្រូវតែរារាំងចេតនាអាក្រក់ របស់ អាមេរិក បំផ្លាញផលប្រយោជន៍អ៊ីរ៉ង ។
ជាមួយគ្នានេះសភាអ៊ីរ៉ង់ ក៏បានសម្រេច ដាក់ ទីបញ្ជាការ អាមេរិក CENTCOM ហើយទាហាននៅក្នុង ទីបញ្ជាការនេះ ជាក្រុមភេរវកម្មបរទេស។
ក្រៅពីនេះ ទីក្រុងតេអេរ៉ង់ បានត្រៀមរៀបចំរួច ជាស្រេច សម្រាប់ទប់ទល់ នឹងច្បាប់ហានបណ្តាប្រទេសទិញប្រេងពីអ៊ីរ៉ង ។ជាមួយគ្នានោះកម្លាំង ការពារបដិវត្តន៍ បានធ្វើការ គំរាមជាថ្មីថា នឹងបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។
សារព័ត៌ Tasnim បានដកស្រង់ ប្រភពក្រសួងធនធានប្រេងអ៊ីរ៉ង់មួយ ដែលមិនប្រាប់ឈ្មោះ បានបញ្ជាក់ថាសហរដ្ឋអាមេរិក នឹងបរាជ័យ ក្នុងការកាត់ផ្តាច់ការនាំចេញប្រេងអ៊ីរ៉ង់ឲ្យដល់កម្រិតសូន្យ៕
ដោយ៖ មែវ សាធី