ខេត្តត្បូងឃ្មុំ: បុរសម្នាក់ដែលគេដឹងថាជាជនវិកលចរឹតបានធ្វើអត្តឃាត ដោយយកភួយមករុំខ្លួន រួចដុតខ្លួនឯង បណ្តាលឲ្យឆេះស្លាប់នៅកន្លែងកើតយ៉ាងអាណោចអាធ័ម និងបង្កការ ភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងថ្ងៃ ។
ហេតុការណ៍នេះកើតឡើងកាលពីពីវេលាម៉ោង ២រសៀល ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងចម្ការកៅស៊ូរបស់ប្រជាពលរដ្ឋ ឈ្មោះ លី ទូច ស្ថិតក្នុងភូមិស្រះ ឃុំពពេល ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកពញាក្រែក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃាន់ សេងហ៊ីម ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិ ឃុំខាងលើ ជាជនវិកលចរឹត បានយកភួយមករុំខ្លួន រួចដុតខ្លួនឯង បណ្តាលឲ្យឆេះស្លាប់ នៅកន្លែងកើតហេតុដោយគ្មានអ្នកណាដឹង ទៅជួយសង្គ្រោះទាន់ឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕