អ្នកលេង Facebook ត្រូវចាំអោយច្បាស់ថា៖ មានតែសារព័ត៌មានប្រភេទទូរទស្សន៍ វិទ្យុ កាសែត សារព័ត៌មានអនឡាញ គឺការពារដោយច្បាប់..បើ Facebook វិញមិនត្រូវបានច្បាប់ការពារនោះទេ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបំភ្លឺនៅចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា៖ ការបង្ហោះនៅលើ Facebook មិនត្រូវបានច្បាប់ការពារនោះទេ មានតែសារព័ត៌មានប្រភេទទូរទស្សន៍ វិទ្យុ កាសែត សារព័ត៌មានអនឡាញ គឺការពារដោយច្បាប់។ លោកបន្តថា៖ ការបង្ហោះចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម Facebook មិនមែនជាការផ្សាយព័ត៌មានដែលត្រូវការពារដោយច្បាប់ស្តីពីរបបសារព័ត៌មាននោះទេ មានតែប្រភេទ សារព័ត៌មានតាមទូរទស្សន៍ សារព័ត៌មានតាមវិទ្យុ សារព័ត៌មានកាសែត និងសារព័ត៌មាន Online មានច្បាប់ គឺបានការពារដោយច្បាប់របបសារព័ត៌មានជាធរមាន។
លោក ខៀវ កាញារីទ្ធ លើកឡើង បន្ទាប់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញការងឿយឆ្ងល់ នៅពេលដែលអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។
ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ លោក ពេជ្រ ស្រស់ បានប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា៖ ក្នុងកិច្ចប្រជុំនោះ លោកបានពន្យល់អំពីតួនាទីរបស់សារព័ត៌មាន និងស្ថាប័នព័ត៌មានដែលត្រូវការពារដោយច្បាប់។
ក្នុងនោះ លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថាស្ថាប័នព័ត៌មានដែលមានច្បាប់ការពារ គឺមានតែប្រភេទសារព័ត៌មានតាមទូរទស្សន៍ សារព័ត៌មានតាមវិទ្យុ និងសារព័ត៌មានកាសែត ហើយការផ្សាយនៅតាមហ្វេសបុកមិនមែនជាការផ្សាយព័ត៌មាននោះទេ ប៉ុន្តែបើសារព័ត៌មាន Online មានច្បាប់ គឺនឹងត្រូវអនុវត្តតាមច្បាប់របបសារព័ត៌មានជាធរមាន ហើយក៏ជាមូលដ្ឋាន ដើម្បីតតាំងទៅតាមផ្លូវច្បាប់»។
ស្ថាប័នព័ត៌មានស្របច្បាប់នៅកម្ពុជា ទាំងទូរទស្សន៍ វិទ្យុ កាសែត និងអនឡាញ ត្រូវបានការពារដោយច្បាប់ស្តីពីរបបសារព័ត៌មាន។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន និងដៃគូពាក់ព័ន្ធ ក៏កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានថែមទៀត។
ការលើកឡើងពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញអោយយល់ច្បាស់ដល់អ្នកលេង Facebook ត្រូវគិតពីចំណុចបញ្ចេញមតិ ត្រូវមានការទទួលខុសត្រូវមួយ រាល់ការបង្ហោះប៉ះពាល់សិទ្ធអ្នកដទៃ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print