នគរបាលក្រសួងមហាផ្ទៃចាប់ដកហូតលុយដុល្លារជាង៣លានដុល្លារសហរដ្ឋអាមេរិក ពីជនជាតិចិន៣ នាក់នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖  លុយជាង៣លានដុល្លារ គ្មានប្រភពច្បាស់ លាស់ ដែលលួចនាំពីទីក្រុងហុងកុងចូលមកប្រទេស កម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពីសំណាក់ជនជាតិចិន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា ចាប់ដកហូតបាន និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះបញ្ជូនទៅសាលាដំបូង់រាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងមហាផ្ទៃបានអោយដឹងថា នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ នេះមានករណីឃាត់ខ្លួនជនសង្សស៣រូប ដែលនាំសាច់ប្រាក់ចូលមកកម្ពុជាដោយគ្មានប្រភពច្បាស់លាស់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់ដកហូតលុយដុល្លារជាង៣លានដុល្លារផងដែរ។

សេចក្តីប្រកាសបានឲ្យដឹងទៀតថា បន្ទាប់ពីការឃាត់ខ្លួននិងសួរចម្លើយ និងត្រួតពិនិត្យឯកសាររបស់ជនសង្ស័យទាំង ០៣ រួចមក សមត្ថកិច្ចបានរៀបចំបែបបទបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ វិធានការបន្តតាមនីតិវិធី ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមតែច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ ថា ជនសង្ស័យទាំង៣ រូប បាននាំចូលសាច់ ប្រាក់ចំនួន ៣,៥២០,០០០ ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់អំពីប្រភពហិរញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកព្រះរាជាណាចក្រកម្ពុជា។

ជនល្មេីសទាំង៣នាក់រួមមានទី១- ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ,​ ទី២-ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែនលេខED4367915 មុខរបរ មិនពិតប្រាកដ,​ និងទី៣- ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ៕ដោយ ៖ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print