រោងចក្រផលិត​មីស៊ីលរុស្ស៊ី រងការឆាប់ឆេះ​ទ្រង់ទ្រាយធំ

ចែករំលែក៖

ភ្លើងឆាប់ឆេះទ្រងទ្រាយធំ​នៅរោងច័ក្រផលិតមីស៊ីល​ Krasnoyarsk ​កាលពីថ្ងៃទី​២៦ខែមេសា​ ។ ផ្សេងខ្មៅគ្រប់ដណ្តប់ ក្នុងបរិវេណ​ទ្រង់ទ្រាយធំ​ ៥០០០ម៉ែត្រក្រឡា ក្នុងរោងច័ក្រ ។ ក្រុមពន្លិតអគ្គិភ័យ ជិត​១០០ នាក់ និងរថយន្តពន្លិតអគ្គីភ័យ​១៦គ្រឿង ទំនើបៗបំផុត​បានបញ្ជូនទៅគ្រប់គ្រងស្ថានភាព​។

រោងចក្រខាងលើ សម្រាប់ផលិតគ្រឿងម៉ាស៊ីន​​ Krasnoyarsk ​ដែលជាកន្លែងផលិតមីស៊ីលឆ្លងទ្វីប ICBM Sarmat ​និងមីស៊ីល​​ SIneva ​។ ក្រសួងការពារជាតិរុស្ស៊ី​ក៏បានប្រកាសពីការឆាប់ឆេះខាងលើផងដែរ​។​

ឧបករណ៍ពន្លិតអគ្គីភ័យទំនើបបំផុតរបស់រុស្ស៊ីបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព​។ ក្រុមពន្លិតអគ្គីភ័យ​ចំណាយពេលជាច្រើនម៉ោង​ទើបអាចគ្រប់គ្រងបានដោយជោកជ័យ​។ ប្រភពព័ត៌​មានបានឲ្យដឹងថា​ ការឆាប់ឆេះនៅលើផ្ទៃក្រឡា ប្រមាណ​៥០០០​ម៉ែត្រ ​ហើយតំបូល​មួយផ្នែកធំបានបាក់ស្រុត​។

ប្រភពព័ត៌មានបានឲ្យដឹងថា​ រោងចក្រតម្លើង មីស៊ីល​ Sarmat និង​ Sineva ​ដាក់នៅកន្លែងផ្សេងចម្ងាយពីកន្លែងឆេះប្រមាណ​១គីឡូម៉ែត្រ​។ នៅពេលនេះមិនទាន់ដឹងពីការខូចខាតនៅឡើយទេ ក៏ដូចជាមូលហេតុបណ្តាលឲ្យឆាប់ឆេះខាងលើ ។

បច្ចុប្បន្ន តួលេខស្តីពី​មីស៊ីល​ ICBM sarmat ​របស់រុស្ស៊ី​បានរក្សាជាការសម្ងាត់ ។​ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា មីស៊ីល  Sarmat ​មានទម្ងន់ដល់ទៅ ១០៥តោន ​ដោយអាចបំពាក់ក្បាលគ្រាប់ទម្ងន់​១០តោន​។ មីស៊ីល​ Sarmat ផលិតឡើងដើម្បីផ្លាសប្តូរ មីស៊ីល​ ICBM R-36M2 Voemoda ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print