ភ្លើងឆាប់ឆេះទ្រងទ្រាយធំនៅរោងច័ក្រផលិតមីស៊ីល Krasnoyarsk កាលពីថ្ងៃទី២៦ខែមេសា ។ ផ្សេងខ្មៅគ្រប់ដណ្តប់ ក្នុងបរិវេណទ្រង់ទ្រាយធំ ៥០០០ម៉ែត្រក្រឡា ក្នុងរោងច័ក្រ ។ ក្រុមពន្លិតអគ្គិភ័យ ជិត១០០ នាក់ និងរថយន្តពន្លិតអគ្គីភ័យ១៦គ្រឿង ទំនើបៗបំផុតបានបញ្ជូនទៅគ្រប់គ្រងស្ថានភាព។
រោងចក្រខាងលើ សម្រាប់ផលិតគ្រឿងម៉ាស៊ីន Krasnoyarsk ដែលជាកន្លែងផលិតមីស៊ីលឆ្លងទ្វីប ICBM Sarmat និងមីស៊ីល SIneva ។ ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសពីការឆាប់ឆេះខាងលើផងដែរ។
ឧបករណ៍ពន្លិតអគ្គីភ័យទំនើបបំផុតរបស់រុស្ស៊ីបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព។ ក្រុមពន្លិតអគ្គីភ័យចំណាយពេលជាច្រើនម៉ោងទើបអាចគ្រប់គ្រងបានដោយជោកជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា ការឆាប់ឆេះនៅលើផ្ទៃក្រឡា ប្រមាណ៥០០០ម៉ែត្រ ហើយតំបូលមួយផ្នែកធំបានបាក់ស្រុត។
ប្រភពព័ត៌មានបានឲ្យដឹងថា រោងចក្រតម្លើង មីស៊ីល Sarmat និង Sineva ដាក់នៅកន្លែងផ្សេងចម្ងាយពីកន្លែងឆេះប្រមាណ១គីឡូម៉ែត្រ។ នៅពេលនេះមិនទាន់ដឹងពីការខូចខាតនៅឡើយទេ ក៏ដូចជាមូលហេតុបណ្តាលឲ្យឆាប់ឆេះខាងលើ ។
បច្ចុប្បន្ន តួលេខស្តីពីមីស៊ីល ICBM sarmat របស់រុស្ស៊ីបានរក្សាជាការសម្ងាត់ ។ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា មីស៊ីល Sarmat មានទម្ងន់ដល់ទៅ ១០៥តោន ដោយអាចបំពាក់ក្បាលគ្រាប់ទម្ងន់១០តោន។ មីស៊ីល Sarmat ផលិតឡើងដើម្បីផ្លាសប្តូរ មីស៊ីល ICBM R-36M2 Voemoda ៕