ទីក្រុងប៉េកាំង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើការសួរសុខទុក្ខតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចនៅឱកាសចុងសប្តាហ៍នេះថា សុខសប្បាយជាទបងប្អូនជនរួមជាតិ? សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅថ្ងៃឈប់សម្រាកថ្ងៃនេះទាំងអស់គ្នា ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចលោកបានជម្រាបជូនពីផលប្រយោជន៍ ចំពោះដំណើរទស្សនកិច្ចជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ដៃគូឯកជន និងជាមួយមន្រ្តីសំខាន់ៗរបស់ប្រទេសចិនដូច្នេះថា ខ្ញុំ និងគណៈប្រតិភូដែលកំពុងស្នាក់នៅប្រទេសចិន គឺសុខសប្បាយធម្មតា។
សម្តេចបន្តថា ចាប់តាំងពីមកដល់ទឹកដីមិត្តចិន គឺខ្ញុំបានជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ដៃគូឯកជន និងជាមួយមន្រ្តីសំខាន់ៗរបស់ប្រទេសចិន ដើម្បីពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ វេទិកាផ្លូវ១ខ្សែក្រវ៉ាត់១ លើកទី២ ដែលបានប្រារព្ឋកាលពីម្សិលមិញ គឺនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនឡើងដល់ប្រទេសជាតិយើង។
សម្តេចក៏បានជូនពរ សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅថ្ងៃឈប់សម្រាកថ្ងៃនេះទាំងអស់គ្នា ៕