អ្នកឆ្លងកាត់ទស្សវត្សរិ៍ទី៩០ នឹងនឹកឃើញខ្លះៗក្រោយទស្សនាបទ”ស្ទោងកំពង់ធំ”

ចែករំលែក៖

ភ្នំពេញ៖ពិតជាគួរឲ្យសរសើរចំពោះការសម្តែង និងដឹកនាំការផលិត បទចម្រៀងរបស់លោក គូម៉ាគឺបទ ”ស្ទោងកំពង់ធំ” ។ សរសើរព្រោះតែបទមួយនេះបាន រំលឹកឡើងវិញអំពីប្រវត្តិស្នេហ៍អ្នកជំនួញម្នាក់ពិសេសគឺបានឆ្លុះបញ្ចាំងពីទិដ្ឋភាព​មួយចំនួនក្នុងទសវត្សរិ៍ទី៩០។

ក្រោយបង្ហើរសំនៀង ដែលមានអ្ន​កចូលស្តាប់ខ្ទង់លានដងនៅលើបណ្តាញ​សង្គម YouTube កន្លងមកពេលនេះបទ”ស្ទោងកំពុងធំ” បានបញ្ចេញជាសាច់រឿង និងរូបភាពវីដេអូត្រជាក់ភ្នែកគួរជាទីចាប់អារម្មណ៍។ ទើបនឹងបញ្ចេញស្នាដៃថ្មីមិនបានប៉ុន្មានថ្ងៃផង ស្នាដៃសម្តែងបទមួយនេះអាចទាញបានអ្នកចូលទស្សនាជិតកន្លះលាននាក់រួចហើយ។

បទចម្រៀងនេះចូលរួមសម្តែងដោយតារាសម្តែងជាច្រើនដូចជាកញ្ញា នៅ សូនីតា លោក សុធា ពិសិដ្ឋ លោក លី ណូរ៉ាជាដើម។ ខណៈដែលទីតាំងថតគឺនៅរម្មណីដ្ឋានប្រវត្តិសាស្ត្រមួយចំនួនពិសេស នៅទីតាំងស្រុកស្ទោងខេត្តកំពង់ធំផ្ទាល់តែម្តង។តាមរយៈការបង្ហើបរបស់អ្នកដឹកនាំសម្តែងល្បីឈ្មោះប្រចាំផលិតកម្មថោន លោក វ៉ាត លីម៉េង បានបញ្ជាក់កន្លងមកថា បទថ្មីរបស់លោក គូម៉ា គឺបទ”ស្ទោងកំពង់ធំ” នឹងគាស់រំលើងនូវការចងចាំអំពីចំណងស្នេហ៍ដំបូងរបស់បុរសម្នាក់ដែលបានលួចស្រលាញ់មនុស្សស្រីម្នាក់ក្នុងអំឡុងឆ្នាំ១៩៩៥-១៩៩៦នៅស្រុកស្ទោង ខេត្តកំពង់ធំ។ក្នុងបទនេះសូម្បីតែការតុបតែងខ្លួនក៏ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមខ្មែរនាសម័យទសវត្សរិ៍ទៅ៩០ រហូតដល់បច្ចុប្បន្ននេះផងដែរ។

តារាសម្តែង សុធា ពិសិដ្ឋ ដែលជាតួឯកក្នុងបទចម្រៀងនេះបានបញ្ជាក់ដែរថាក្រៅពីការបង្ហើរសំនៀងពិរោះ បទនេះពិតជាបានបង្ហាញពីប្រវត្តិ និងទិដ្ឋភាពដ៏គួរឲ្យចងចាំមិនភ្លេច ហើយ លោកពិតជាសប្បាយចិត្តដែលបានក្លាយជាចំណែកមួយនៃការចងចាំឡើងវិញរបស់ទស្សនិកជន ពិសេសអ្នកដែលធ្លាប់ឆ្លងកាត់ជំនាន់នោះផងដែរ។ លោកសរសើរក្រុមការងារផលិតដែលបានសម្រិតសម្រាំង ស្វែងរកសម្ភារៈ ទីតាំង និងការតុបតែងខ្លួន យ៉ាងណាឲ្យត្រូវទៅនឹងសាច់រឿង និងរូបភាពក្នុងសម័យមុនៗមកបង្ហាញ។

គួរបញ្ជាក់ដែរថា បទ”ស្ទោងកំពង់ធំ”ច្រៀងដោយតារាចម្រៀង គូម៉ា និពន្ធទំនុកច្រៀងដោយ លោក យឹម តាស្រង់ និពន្ធបទភ្លេងដោយ ឆា ភ្លេង និងដឹកនាំសម្តែងដោយ លោក វ៉ាត លីម៉េង៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print