រថយន្ត៣គ្រឿងរងគ្រោះពីការរលំខ្លោងទ្វារសង្ក្រាន្តក្នុងក្រុងសៀមរាបសង្កត់លេី

ចែករំលែក៖

ខេត្ត​សៀមរាប៖ ប្រភពព័ត៌មានពីខេត្តសៀមរាប បានរៀបរាប់ថា នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ នៅក្រុងសៀមរាប បានទទួលរងនូវឥទ្ធិពលខ្សល់បក់បោកយ៉ាងខ្លាំង រហូតធ្វើឱ្យខ្លោងទ្វារស្វាគមន៍សង្ក្រាន្តសៀមរាប ស្ថិតនៅជិតស្តុបកោះកេរ្តិ៍ ក្នុងក្រុងសៀមរាប បានដួលរលំ សង្កត់រថយន្ត៣គ្រឿង។

ការដួលរលំនេះមិនទាន់មានរបាយការណ៍ស្តីពីគ្រោះថ្នាក់ដល់អ្នកដំណើរនៅឡើយនោះទេ ប៉ុន្តែស្ថិតនៅកន្លែងកើតហេតុ គេបានឃើញរថយន្ត៣គ្រឿងត្រូវខ្លោងទ្វារដែកនេះសង្កត់ពីលើ៕

ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print