ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូតកូនកាត់ឥណ្ឌា លី ឧត្តម ត្រូវបានផលិតផលថ្នាំដុសធ្មេញម៉ាកសញ្ញាល្បីល្បាញ មួយនៅប្រទេសថៃ បានជ្រើសរើសជាតារាតំណាងផលិតផលរបស់ខ្លួន។ ការជ្រើសរើសនេះក៏ស្របពេលដែលតារារូបនេះ បាននាំចូលផលិតផលមួយនេះមកចែកចាយលក់នៅកម្ពុជាផងដែរ។
ក្រៅពីការងារសិល្បៈ លី ឧត្តម បានចាប់ផ្តើមមុខជំនួញថ្មីលើការនាំចូលផលិតផលថ្នាំដុសធ្មេញ រហូតទទួលបានការគាំទ្រច្រើន។ ចាប់ផ្តើមមុខជំនួញថ្មីកាក់កបមិនបានប៉ុន្មានផងស្រាប់តែតារាប្រុសរូបនេះត្រូវបានក្រុមហ៊ុននៅប្រទេសថៃបានជ្រើសរើសជាតារាតំណាងផលិតផលនេះដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់រូបលោកលើផលិតផលនេះជាផ្លូវការផងដែរ។ ថ្លែងបញ្ជាក់ដោយខ្លីតាមសារអេឡិចត្រូនិច ពីប្រទេសថៃ តារាប្រុសរូបនេះបញ្ជាក់ថា លោកពិតជាត្រូវបានគេជ្រើសរើសជាតារាតំណាងផលិតផលនេះមែន ។ លោកថាផលិតផលHerbal Clove Toothpaste នេះកំពុងពេញនិយមខ្លាំងនៅប្រទេសថៃដែលអាចជួយឲ្យធ្មេញស បំបាត់ក្លិនមាត់ បំបាត់អាការស្រៀវ លឿង និងសម្អាតជាតិកំបោរ និងជួយឲ្យមាត់មានក្លិនប្រហើយ។ លោកថាដើមឡើយលោកគឺជាអតិថិជនដែលប្រើប្រាស់ផលិតផលមួយនេះ គ្រាដែលោកចេញចូលប្រទេសថៃញឹកញាប់ ហើយក្រោយពីប្រើប្រាស់មានប្រសិទ្ធិភាព និងគុណភាពល្អលោកក៏សាកល្បងទិញផ្ញើមិត្តភ័ក្កិ និងបានការពេញចិត្តខ្លាំងលើលោកសាកល្បងនាំចូលដើម្បីលក់ដល់អតិថិជន ។ លោកថាវាក៏កំពុងពេញនិយមពីអ្នកប្រើប្រាស់នៅកម្ពុជាផងដែរ។ លោកថាក្រៅពីការលក់រាយលោកក៏ទទួលសិទ្ធិក្នុងការបោះដុំសម្រាប់អ្នកចង់យកទៅលក់បន្តផងដែរ។ បើទោះបីជាកំពុងតែកាក់កបនឹងមុខ ជំនួញថ្មីក៏ដោយ ក៏តារាប្រុសរូបនេះបញ្ជាក់ថាលោកនៅតែទទួលយកការងារសិល្បៈថ្មីៗបន្តទៀតដដែល ព្រោះតែការងារសិល្បៈជាការងារដែលលោកស្រលាញ់ចូលចិត្តខ្លាំង និងរុញច្រានឲ្យលោកទទួលបានការពេញចិត្ត ចូលចិត្តពីសំណាក់អ្នកគាំទ្រ ។ លោករំពឹងថានឹងទទួលបានជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញ ដែលទទួលបានការគាំទ្រកាន់តែច្រើនពី ទស្សនិកជន និងអតិថិជន៕
ដោយ វឌ្ឍនា