ផឹកស៊ីសប្បាយ!! តែផឹកញៀនពេក វង្វេងវង្វាន់បាត់បង់ស្មារតី រហូតធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ  ៖ បុរសម្នាក់ដែលតែងតែនិយមទទួលទានស្រាសជាប្រចាំ និងមិនចេះជួយធ្វើការ​ងារ​ប្រពន្ធ រហូតញៀនផឹកទាល់តែខូចប្រពន្ធប្រសាទ ត្រូវបានអ្នកភូមិប្រទះឃើញសព ខណៈចងកនឹងក្រមាភ្ជាប់ជាមួយមែកស្វាយ កាលពីរំលងអាធ្រាត ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៩ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិឆ្លូង៣ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា សព ឈ្មោះ គ្រី គ្រឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិខាងលើ ជាមនុស្សផឹកស្រាសជារៀងរាល់ថ្ងៃ (ស្រវឹងខួប) និងមិនជួយការងារប្រពន្ធកូនឡើយរហូតខូចប្រព័ន្ធសរសៃប្រសាទ ។ នេះបើយោងតាមសម្តីរៀបរាប់របស់ប្រពន្ធជនរង ប្រាប់មកនគរបាល ​។

ក្រោយកើតហេតុនគរបាលបានចុះពិនិត្យបញ្ជាក់ថា សារពាង្គកាយជនរងគ្រោះមិនមានស្លាក​ស្នាមណាមួយ ក្រៅពីស្នាមជាំកដែលរឹតដោយក្រមានោះទេ និងព័ត៌មានដែលទទួលបានពីប្រពន្ធជនរងគ្រោះ ។ ដូច្នេះនគរបាលសន្និដ្ឋានបានថា មិនពាក់ព័ន្ធជាមួយករណីឃាតកម្មឡើយ ៕  ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print