ខេត្តពោធិ៍សាត់ ៖ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១១ខ្នង រងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហាខ្យល់ព្យុះកន្រ្តាក់ ខណៈមេឃនៅតែបន្តធ្លាក់ភ្លៀងកក់ខែ ។
ហេតុការណ៍គ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់ខាងលើ បានកើតឡើងនារសៀលថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅភូមិទួលទទឹង ឃុំតាលោ ស្រុកបាកាន និងភូមិខ្មារ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលឃើញថា នៅភូមិខ្មារ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង របើកដំបូល ជញ្ជាំង និងរលំជើងតាង ។
របាយការណ៍ខាងលើបន្តថា នៅភូមិទួលទទឹង ឃុំតាលោ ស្រុកបាកាន ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង របើកដំបូល ជញ្ជាំង និងធ្លាក់ពីលើជើង និងដួលរាបដល់ដីក៍មាន ។
របាយការណ៍ដដែលបន្តទៀតថា ករណីបង្កឡើងដោយខ្យល់ព្យុះ(កន្រ្តាក់)នៅមេឃកំពុងបន្តធ្លាក់ភ្លៀងកក់ លាយឡំទៅដោយខ្យល់ព្យុះ ផ្គរ រន្ទះយ៉ាងសារហាវផងនោះ ប៉ុន្តែទោសជាយ៉ាងណាក្ដីពុំបង្ករងរបួសដល់មនុស្សសត្វនោះទេ ៕ បុឹម ពិន