ការទុកចិត្ត!! ពេលបង្កាត់ភ្លើងស្នេហ៍ផ្អែមល្ហែម ខាងប្រុសថតរូបអាក្រាតពេលរួមភេទ ដល់ថតលើកចុងក្រោយយកទៅបង្ហោះ ខាងស្រីប្តឹងទៅសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ជាមេឆ្នោតវៀតណាម បានបង្កាត់ភ្លើងស្នេហ៍ដោយលួចលាក់ជាមួយស្រ្តីម្នាក់ ដែលជាអ្នកកត់ឆ្នោតឲ្យខ្លួន តាំងតែពីនាងទើបមានអាយុ១៧ឆ្នាំម្ល៉េះ ។ លុះក្រោយពេលសាងស្នេហ៍ដ៏ផ្អែមត្រជាក់ជាមួយគ្នា រយៈពេល៥ឆ្នាំ និងណាត់ជួបគ្នាឡើងផ្ទះសំណាក់ជាញឹកញាប់ លើសពី៣ទៅ៥ថ្ងៃម្ដងរៀងរាល់ចុងសប្តាហ៍ ។
រឿងនេះបានបែកធ្លាយនិងបង្ហាញថា ពេលរួមរ័កម្ដងៗបុរសនេះតែងតែប្រើទូរស័ព្ទថតរូបសន្លេក និងវីដេអូរ ឃ្លីបទុកមើលជាបន្តបន្ទាប់ ប៉ុន្តែរាល់លើកនាងបានដណ្ដើមយកទូរស័ព្ទមកលុបចោលរហូត ព្រោះខ្លាចបុរសនេះយករូបទៅបង្ហោះផ្ដេសផ្ដាស ។ អ្វីដែលនាងភ័យខ្លាចកើតមានឡើងទាល់តែបាន គឺនៅពេលរួមរ័កលើកចុងក្រោយ ប្រុសស្នេហ៍បានថតរូបទុកទៀត តែនាងភ្លេចមិនបានលុបរូបចោលទេ ស្រាប់តែបុរសនោះបាន យករូបភាពរួមភេទទៅបង្ហោះ ទើបនាងសម្រេចចិត្តប្ដឹងសុំឲ្យនគរបាលចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង។
ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្សារត្រពាំងពោធិ៍ហៅផ្សារ យាយផា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យខាងលើឈ្មោះហង្ស សិង្ហ អាយុ៤១ឆ្នាំ ជាមេឆ្នោតវៀតណាមនៅក្នុងផ្សារត្រពាំងពោធិ៍នោះ ចំណែកស្ត្រីដែលជាគូស្នេហ៍មានអាយុ២៣ឆ្នាំ ជាអ្នកសុីឈ្នួលកត់ឆ្នោតឲ្យជនខាងលើដោយផ្ទាល់ ហើយអ្នកទាំង២បានស្នាក់នៅក្នុងផ្សារត្រពាំងពោធិ៍នេះតែម្ដង។
ស្រ្តីវ័យ២៣ឆ្នាំរូបនេះបាននិយាយប្រាប់នគរបាលថា នាងនិងបុរសដែលជាមេឆ្នោតម្នាក់នេះបានមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល៥ឆ្នាំមកហើយ គឺចាប់តាំងពីនាងទើបមានអាយុ១៧ឆ្នាំហើយចូលទៅសុីឈ្នួលកត់ឆ្នោតឲ្យបុរសនេះម្ល៉េះ ។ការស្រឡាញ់គ្នានោះគឺធ្វើឡើងដោយលួចលាក់ប៉ុណ្ណោះហើយបុរសនេះតែងតែណាត់ជួបនាងរួមរ័កនៅតាមផ្ទះសំណាក់នានាជាញឹកញាប់ ដោយក្នុងរយៈពេល៣ទៅ៥ថ្ងៃម្ដងជារៀងរាល់សប្ដាហ៍។ក្នុងនោះមានផ្ទះសំណាក់យីហោ«សម្បត្តិមាស»នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែននិងផ្ទះសំណាក់ផ្សេងទៀតនៅម្ដុំខាងក្រោយសាលារៀនសន្ធរម៉ុក ខណ្ឌទួលគោកជាដើម។
នាងបានរៀបរាប់បន្តថា អ្វីដែលប្រុសស្នេហ៍ចូលចិត្តធ្វើនោះគឺការថតរូបក្នុងពេលកំពុងប្រតិបត្តិការរួមរ័កជាមួយគ្នាមានទាំងរូបសន្លឹកនិងរូបវីដេអូរឃ្លីបផងដែរ ប៉ុន្តែរាល់លើកនាងបានដណ្ដើមយកទូរស័ព្ទពីជននេះមកលុបរូបចោលមិនដែលទុកឡើយ។លុះដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ បុរសនេះបានណាត់ជួបនាងម្ដងទៀត នៅក្នុងផ្ទះសំណាក់មួយកន្លែងមិនយីហោ នៅម្ដុំខាងក្រោយសាលារៀនសន្ធរម៉ុក ខណ្ឌទួលគោក ។
បន្ទាប់មកបានរួមភេទជាមួយគ្នានិងត្រូវបានប្រុសស្នេហ៍ថតរូបទុកជាថ្មីម្ដងទៀត។ប៉ុន្តែលើកនេះនាងមិនបានលុបរូបចោលឡើយ បន្ទាប់មកស្រាប់តែប្រុសថ្លៃរមាស់ដៃប្រើប្រាស់អាខោនហ្វេសប៊ុកមួយឈ្មោះ«Por Heng»បង្ហោះនូវរូបភាពសុិចដែលបានរួមភេទជាមួយគ្នានោះទៅវិញ។
ក្រោយពេលបែកធ្លាយរូបអាសអាភាសបែបនេះនាងទប់កំហឹងមិនបានទេ បានធ្វើឲ្យនាងមានការឈឺចាប់​បំផុតចំពោះភាពអាមាសមួយនេះ ទើបនាងសម្រេចចិត្តដាក់ពាក្យប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣​ជួយ។បន្ទាប់មកនាងណាត់ឲ្យបុរសនេះទៅជួបនៅក្នុងផ្ទះសំណាក់«សម្បត្តិមាស»ដោយមិនឲ្យបុរសនេះដឹងខ្លួនមុនឡើយ ចំណែកបុរសនេះនឹកស្មានថាបាន ឆ្ងាញ់មាត់ទៀតហើយក៏បានទៅជួបទាំងចិត្តត្រេកអរ លុះពេលទៅដល់ក៏ត្រូវបាននគរបាលចាប់ខ្លួននាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង ៕​ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print