ខេត្តកំពង់ចាម ៖ បន្ទាប់ពីអ្នកលេងហ្វេសប៊ុកបង្ហោះនិងចែកចាយតៗគ្នា អំពីការស្លាប់ពិរុទ្ធជន ម្នាក់នៅក្នុងមន្ទីរឃុំឃាំងដោយចោទមកលេីកម្លាំងសមត្ថកិច្ចថាបានធ្វើទារុណកម្មអ្នកទោស ម្នាក់រហូតស្លាប់បាត់បង់ជីវិត ។
លោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រកាសច្រានចោលទាំងស្រុង ចំពោះដំណឹងដែលបាន ផ្សព្វផ្សាយនៅបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលចោទប្រកាន់មកលេីកម្លាំងសមត្ថកិច្ចបានធ្វើទារុណអ្នកទោស ។
លោក ហួត វុទ្ធី អះអាងបែបនេះ ក្រោយសមត្ថកិច្ចពាក់ព័ន្ធបេីកការស្រាវជ្រាវ និងស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ទៅលេីការស្លាប់រស់ ពិរុទ្ធជន ឈ្មោះទិត្យ រ៉ន ។ ការស៊ើបអង្កេតរកឃេីញថា ជននេះបានដោយជួលក្នុងបន្ទប់ទឹកបោកក្បាលស្លាប់ដោយខ្លួនឯង មិនដូចការចុះផ្សាយ របស់ក្រុមប្រឆាំងទុច្ចរិតតាមបណ្តាញសង្គម facebook ដែលបានចោទប្រកាន់មកលើកម្លាំងមានសមត្ថកិច្ចនោះឡើយ។
គួរបញ្ជាក់ថាឈ្មោះ ទិត្យ រ៉ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទបង្ករបួសស្នាមដោយចេតនា ប្រព្រឹត្តនៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៦ ហើយបានយកមកឃុំជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងបន្ទប់តែមួយជាមួយជនសង្ស័យពីរនាក់ផ្សេង ទៀត។ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩អ្នកជាប់ឃុំនេះក៏បានស្លាប់ នៅក្នុងប៉ុស្តិ៍សុខភាព នៃ ពន្ធនាគារខេត្តកំពង់ចាម។
យោងតាមសាក្សីឃុំខ្លួនក្នុងបន្ទប់ជាមួយគ្នា បាន បញ្ជាក់ថា ពេលដែលនៅក្នុងបន្ទប់ជាមួយឈ្មោះ ទិត្យ រ៉ន នោះ គឺខ្លួនប្រាណគាត់មានធុំក្លិនស្រា និងមានសភាពញ័រដៃ ញ័រជើងដើរមិនសូវត្រង់ផ្លូវ។
សាក្សីបន្តថា លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ទិត្យ រ៉ន បានដើរចូលទៅក្នុងបន្ទប់ទឹក ក្នុងអាគារឃុំខ្លួនបណ្ដោះអាសន្នទាំងខ្លួនដៃ ញ័រជើង របៀបដូចជាមនុស្សញៀនស្រា ទើបបណ្ដាលឲ្យដួលបោកក្បាលទៅប៉ះជ្រុងអាងទឹក បង្កឲ្យមានរបួសលើត្របក ភ្នែកខាងស្ដាំ ហូរ ឈាមជាដំណំ ។ លុះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែ ឈ្មោះ ទិត្យ រ៉ន មានសភាពញ័រដៃញ័រជើងកាន់តែខ្លាំង និងមានបែកពពុះមាត់ ហាក់បីដូចជាមនុស្សញៀនស្រា បន្ទាប់មកគាត់ក៏បានដើរចូលទៅក្នុងបន្ទប់ទឹក នៃអគារឃុំឃាំង នោះ រួចក៏ដួលផ្កាប់មុខបោកក្បាល ត្រូវនឹងកែងអាងទឹកបង្គន់តែម្ដង៕ដោយ ៖វណ្ណៈ