តារាប្រុសមួយចំនួនត្រូវបានគេបន្លំប្រកាសលក់ខ្លួនលើហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ មានតារាសម្តែងប្រុសស្រស់សង្ហាជាច្រើនរូបត្រូវបានជនមិនស្គាល់មុខយករូបថតដាក់ប្រកាសលក់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះក៏មានតារាសម្តែងប្រុសលំដាប់ជួរមុខសាច់ដុំធំៗជាច្រើនផងដែរ។
​កាន់តែប្លែកក្រោយពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានឃើញរូបថតជាច្រើនសន្លឹករបស់តារាប្រុសខ្មែរជាច្រើនត្រូវបានគណនេយ្យឈ្មោះ”ជប៉ុនបណ្តោះអាសន្នលក់ខ្លួនតម្លៃសមរម្យ”យកទៅតំរៀបគ្នា។ ការដាក់រូបនបែបសិចស៊ីជាច្រើនរបស់តារាប្រុសមួយចំនួន ដូចជា លោកយិត មាសឧស្សាហ៍ហៅ អេដវីន និងលោក ប៊ុន ខេវិន បានធ្វើឲ្យមានការយល់ច្រឡំពីអ្នកលេងបណ្តាញសង្គមួយចំនួន ហើយក៏មានប្រតិកម្មទៅនឹងការផុសរបស់គណនេយ្យមួយនេះផងដែរ។ តារាសម្តែង ប៊ុន ខេវិន បានចេញមុខបដិសេធមិនទទួលស្គាល់ការបង្ហោះរបស់គណនេយ្យខាងលើនេះទេ ហើយលោកក៏មិនទទួលខុសត្រូវណាមួយដែលកើតមានឡើងពីការបង្ហោះរូបភាពលោកនៅលើ Profile នេះផងដែរ គឺលោកមានតែគណនេយ្យមួយឈ្មោះ Bun Kaven GL ដែលមានការLive លក់ឡេតែប៉ុណ្ណោះ។
​ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការហួសចិត្តនឹងការយករូបភាពតារាខ្មែរ និងតារាបរទេសលាយបញ្ចូលគ្នា និងផុសជាមួយពាក្យអសុរសជាច្រើនផងដែរ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថាតើនឹងមានចំណាត់ការយ៉ាងណាពីសំណាក់តារាប្រុសទាំងនេះទេ ខណៈដែលកន្លងមកក៏មានជនខិលខូចជាច្រើន បានប្រើប្រាស់រូបថត សិល្បករល្បីៗ និងរូបរាងស្រស់ស្អាត ស្រស់សង្ហា ដើម្បីជាធ្នាក់ ក្នុងការបោកប្រាស់អ្នកលេងហ្វេសប៊ុកមួយចំនួន រហូតមានអ្នកខ្លះបានខាតបង់ប្រាក់ព្រោះតែជឿតាមការលួងលោមរបស់ជនខិតខូចនោះផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print