កិច្ច​ប្រជុំ​របស់សមត្ថ​កិច្ចរកឃេីញថា​ ការស្លាប់​ ពិរុទ្ធ​ជន​ឈ្មោះ ទិ​ត្យ ​រ៉ន​ គឺស្លាប់ដួលបោកក្បាល​ក្នុងបន្ទប់​ខ្លួន​ឯង​

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ បន្ទាប់​ពី​អ្នក​លេង​ហ្វេសប៊ុក​បង្ហោះ​និងចែកចាយ​តៗគ្នា​ អំពី​ការ​ស្លាប់​ពិរុទ្ធ​ជន​ ម្នាក់នៅក្នុង​មន្ទីរ​ឃុំឃាំង​ដោយចោទមកលេីកម្លាំង​សមត្ថកិច្ច​ថា​បាន​ធ្វើទារុណ​កម្ម​អ្នកទោស​ ម្នាក់​​រហូត​ស្លាប់បា​ត់បង់ជីវិត​ ។

លោក ​ហួត​ វុទ្ធី​ ព្រះរាជ​អាជ្ញាខេ​ត្តកំពង់​ចាម​ នៅ​ថ្ងៃទី០១ ​ខែ​ឧសភា ​ឆ្នាំ២០១៩​នេះ​ បានប្រកាស​ច្រាន​ចោល​ទាំង​ស្រុង​ ចំពោះ​ដំណឹង​ដែលបាន​ ផ្សព្វផ្សាយ​នៅបណ្តាញទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ ដែល​​ចោទប្រកាន់​មកលេីកម្លាំង​សមត្ថកិច្ច​បាន​ធ្វើទារុណអ្នកទោស​ ។

លោក ​ហួត​ វុទ្ធី​ អះអាង​បែប​នេះ​ ក្រោយសមត្ថកិច្ច​ពាក់ព័ន្ធ​បេីកការស្រាវ​ជ្រាវ ​និង​ស៊ើបអ​ង្កេត​ យ៉ាងយកចិត្តទុក​ដាក់​ទៅលេីការស្លាប់រស់ ពិរុទ្ធ​ជន​ ឈ្មោះ​ទិត្យ ​រ៉ន​ ។ ការស៊ើបអង្កេត​រកឃេីញ​ថា​ ជននេះបាន​ដោយ​ជួល​ក្នុង​បន្ទប់ទឹក​បោក​ក្បាល​ស្លាប់ដោ​យខ្លួន​ឯង​ មិនដូចការចុះផ្សាយ របស់ក្រុមប្រឆាំងទុច្ចរិតតាមបណ្តាញសង្គម​ facebook ដែលបានចោទប្រកាន់មកលើកម្លាំងមានសមត្ថកិច្ចនោះឡើយ។

គួរ​បញ្ជាក់​ថា​ឈ្មោះ ទិ​ត្យ ​រ៉ន​ ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​ ពី​បទបង្ក​របួស​ស្នាម​ដោយចេតនា ​ប្រព្រឹត្តនៅភូ​មិវត្ត​ ឃុំ​ទួលព្រះឃ្លាំង ​ស្រុកស្ទឹង​ត្រង់​ ខេត្តកំពង់​ចាម​ កាល​ពីថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០០៦ ​ហើយ​បាន​យក​មក​ឃុំ​ជាបណ្ដោះអា​សន្ននៅ​ស្នងការដ្ឋាននគរបាលខេត្ត​កំ​ពង់ចាម ​ក្នុង​បន្ទប់តែមួយ​ជាមួ​យជន​សង្ស័យ​ពីរនាក់​ផ្សេង​ ទៀត​។​ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០១៩​អ្នកជាប់ឃុំនេះក៏បានស្លាប់ នៅក្នុងប៉ុស្តិ៍សុខភាព នៃ​ ពន្ធនាគារខេត្តកំពង់ចាម។

យោងតាមសាក្សីឃុំខ្លួនក្នុងបន្ទប់ជាមួយគ្នា បាន​ បញ្ជាក់ថា ពេលដែលនៅក្នុងបន្ទប់ជាមួយឈ្មោះ ទិត្យ រ៉ន នោះ គឺខ្លួនប្រាណគាត់មានធុំក្លិនស្រា និងមានសភាពញ័រដៃ ញ័រជើងដើរមិនសូវត្រង់ផ្លូវ។

សាក្សី​បន្តថា​ លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ទិត្យ រ៉ន បានដើរចូលទៅក្នុងបន្ទប់ទឹក ក្នុងអាគារឃុំខ្លួនបណ្ដោះអាសន្នទាំងខ្លួនដៃ ញ័រជើង របៀបដូចជាមនុស្សញៀនស្រា ទើបបណ្ដាលឲ្យដួលបោកក្បាលទៅប៉ះជ្រុងអាងទឹក បង្កឲ្យមានរបួស​លើត្របក ភ្នែកខាងស្ដាំ ហូរ ឈាមជាដំណំ​ ។ លុះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែ ឈ្មោះ ទិត្យ រ៉ន មានសភាពញ័រដៃញ័រជើងកាន់តែខ្លាំង និងមានបែកពពុះមាត់ ហាក់បីដូចជាមនុស្សញៀនស្រា បន្ទាប់មកគាត់ក៏បានដើរចូលទៅក្នុងបន្ទប់ទឹក នៃអគារឃុំឃាំង​ នោះ រួចក៏ដួលផ្កាប់មុខបោកក្បាល ត្រូវនឹងកែងអាងទឹកបង្គន់តែម្ដង​៕​ដោយ​ ៖វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print