​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វា​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និង​ជាតិ​អាកុល​ កញ្ចក់​ម៉ូតូ និង​មួក​សុវត្ថិភាព

ចែករំលែក៖

​ភ្នំពេញ​៖​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វា​ ដោយ​មាន​បញ្ជា​ពី​លោក​ឃ្លាំង​ហួត​ អភិបាល​ខណ្ឌ​ បាន​ឲ្យ​លោក​ឡេ​ង​ រ៉ា​វង្ស​ អភិបាលរង​ខណ្ឌ​ជ្រោយចង្វា​ ដឹកនាំ​កំលាំង​កង​រាជ​អ​វុ​ធ​ហត្ថ​ និង​សមត្ថកិច្ច​នគរបាល​ រួម​ជាមួយ​មន្ត្រី​សាលា​ខណ្ឌ​ជា​ច្រើន​ទៀត​ ចុះ​ល្បាត​ភូមិសាស្ត្រ​ស្មុ​ក​ស្មាញ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ ត្រួតពិនិត្យ​ម៉ូតូ​ដែល​សង្ស័យ​ នឹង​បាន​ចុះ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ នៅ​ចំនុច​ មុខ​បញ្ជាការដ្ឋាន​ទ​ព័​ជើង​ទឹក​ ផ្លូវជាតិ​លេខ​ 6​ កាលពី​ម៉ោង​ ៦​ល្ងាច​ ថ្ងៃ​ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​២០១៥​ ។​

image5(1)

​លោក​ ឡេ​ង​ រ៉ា​វង្ស​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​បញ្ជាពី​លោក​អភិបាល​ខណ្ឌ​ ឲ្យ​ដាក់​គោលដៅ​ចុះ​ត្រួតពិនិត្យ​ អាវុធ​ជាតិ​ផ្ទុះ​ ជាតិ​អាកុល​ និង​ជា​ពិសេស​ទៅ​លើ​ម៉ូតូ​ ដោយ​មិន​បាន​ដាក់​កញ្ចក់​មើល​ក្រោយ​ និង​មួក​សុវត្ថិភាព​ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៅ​ពេល​យប់​ កាត់​បន្ថយ​ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរ​ផ្សេងៗ​ជាយថាហេតុ​ ដោយ​គ្មាន​ការ​ប្រុង​ប្រ​យ​ត្ន័​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​​ ។

នៅ​ក្នុង​ប្រ​តិ្ត​ប​ត្តិ​ការណ៍​នេះ​ជា​លទ្ធផល​ កំលាំង​យើង​បាន​ បក់​ស្តុ​តរ​ខ្មៅ​រថយន្ត​ ចំនួន​ ០៨​គ្រឿង​ រួច​អប់រំ​ណែនាំ​ម្ចាស់​រថយន្ត​ទាំងអស់​នៅ​នឹង​កន្លែង​ រួច​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​នោះ​ដែរ​ក៏​មាន​ អាវុធ​ខ្លី​ឆ្លងកាត់​ ចំនួន​ ០៧​ដើម​ អត់​ឯកសារ​ មួយ​ដើម​ ដោយ​បាន​ឯកភាព​ពី​លោក​ ឃ្លាំង​ ហួត​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ជ្រោយចង្វា​ អនុញ្ញាត​អោយ​ដកហូត​អាវុធ​ខ្លី​ម៉ាក​ Beaett​ Compact​ លេខ​ Ber​ 60802​ ពី​ឈ្មោះ​ ជៀង​ រ​ដ្ឋា​ ភេទ​ ប្រុស​ អាយុ​ ៣០​ឆ្នាំ​ តួនាទី​ អភិបាលរង​ស្រុក​ រំដួល​ ខេត្ត​ ស្វាយ​រៀង​ យក​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ជ្រោយចង្វា ​៕​

Image7

image6

image4

image1(2)

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print