ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា ដោយមានបញ្ជាពីលោកឃ្លាំងហួត អភិបាលខណ្ឌ បានឲ្យលោកឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វា ដឹកនាំកំលាំងកងរាជអវុធហត្ថ និងសមត្ថកិច្ចនគរបាល រួមជាមួយមន្ត្រីសាលាខណ្ឌជាច្រើនទៀត ចុះល្បាតភូមិសាស្ត្រស្មុកស្មាញក្នុងមូលដ្ឋានខណ្ឌ ត្រួតពិនិត្យម៉ូតូដែលសង្ស័យ នឹងបានចុះឆែកឆេរអាវុធជាតិផ្ទុះ នៅចំនុច មុខបញ្ជាការដ្ឋានទព័ជើងទឹក ផ្លូវជាតិលេខ 6 កាលពីម៉ោង ៦ល្ងាច ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៥ ។
លោក ឡេង រ៉ាវង្ស បានឲ្យដឹងថា ដោយមានបញ្ជាពីលោកអភិបាលខណ្ឌ ឲ្យដាក់គោលដៅចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ ជាតិអាកុល និងជាពិសេសទៅលើម៉ូតូ ដោយមិនបានដាក់កញ្ចក់មើលក្រោយ និងមួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវនៅពេលយប់ កាត់បន្ថយ និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរផ្សេងៗជាយថាហេតុ ដោយគ្មានការប្រុងប្រយត្ន័ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
នៅក្នុងប្រតិ្តបត្តិការណ៍នេះជាលទ្ធផល កំលាំងយើងបាន បក់ស្តុតរខ្មៅរថយន្ត ចំនួន ០៨គ្រឿង រួចអប់រំណែនាំម្ចាស់រថយន្តទាំងអស់នៅនឹងកន្លែង រួចឲ្យត្រឡប់ទៅផ្ទះវិញក្នុងនោះដែរក៏មាន អាវុធខ្លីឆ្លងកាត់ ចំនួន ០៧ដើម អត់ឯកសារ មួយដើម ដោយបានឯកភាពពីលោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វា អនុញ្ញាតអោយដកហូតអាវុធខ្លីម៉ាក Beaett Compact លេខ Ber 60802 ពីឈ្មោះ ជៀង រដ្ឋា ភេទ ប្រុស អាយុ ៣០ឆ្នាំ តួនាទី អភិបាលរងស្រុក រំដួល ខេត្ត ស្វាយរៀង យកមករក្សាទុកនៅសាលាខណ្ឌជ្រោយចង្វា ៕
ដោយ៖ ជ្រោយពេជ្រ