ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមបុល អាប់ឌុលយ៉ាដេត បានព្រះវត្តមានបង្ហាញព្រះភក្ត្រតាមនៅលើកញ្ចក់ទូរទស្សន៍ដ៏កម្រមួយ នៅក្នុងមន្ទរពេទ្យ ទីកន្លែងដែលព្រះអង្គគង់ប្រថាប់ដើម្បីឲ្យក្រុមគ្រូពេទ្យព្យាបាលព្រះរោគជូនព្រះអង្គនោះ ។ ព្រះរាជសុខភាពរបស់ព្រះអង្គព្រះមហាក្សត្រ ថៃជាក្តីបារម្ភនិងកង្វល់បំផុតសម្រាប់សាធារណជនថៃទាំងមូលនាពេលបច្ចុប្បន្នេះ ។
ព្រះមហាក្សត្រថៃ ព្រះអង្គបានបង្ហាញព្រះភក្ត្រតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ក្នុងឱកាសដែលព្រះអង្គគង់ជាអធិបតីក្នុងពិធីស្បថចូលកាន់តំណែងរបស់ក្រុមចៅក្រម ។ ពិធីនោះបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យក្រុងបាកក ទីដែលព្រះមហាក្សត្រគង់ប្រថាបដើម្បីក្រុមគ្រូពេទ្យព្យាបាលព្រះរោគនោះតែម្តង ។
បើតាមក្រសួងព្រះបរមរាជវាំងថៃ បញ្ជាក់ថា ព្រះមហាក្សត្រថៃ ទ្រង់មានព្រះរោគាច្រើនមុខដូចជាព្រះរោគថ្លើម ខួរក្បាល និងថង់ប្រមាត់ជាដើម ប៉ុន្តែព្រះរោគារបស់ព្រះអង្គមួយចំនួនបានធូរស្បើយឡើងវិញផងដែរ ។
ព្រះមហាក្សត្រថៃ ត្រូវគេចាត់ទុកថាជានិមិត្តរូបនៅក្នុងការផ្សះផ្សាបង្រួបបង្រួមការខ្វែងគំនិតខាងផ្លូវនយោបាយនៅក្នុងប្រទេសថៃផងដែរ ។ រដ្ឋធម្មនុញ្ញថៃបានចែងហាមមិនឲ្យប្រជានុរាស្ត្រគ្រប់ស្រទាប់វណ្ណៈប៉ះពាល់ដល់ព្រះមហាក្សត្រ ឬព្រះរាជវុង្សានុវង្សបានឡើយ ហើយដែលជារឿយៗ តុលាការថៃតែងតែបើកសវនាការកាត់ស្តីចោទប្រកាន់ប្រជារាស្ត្រថៃមួយចំនួនដែលហ៊ានរិះគន់ និងប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រថៃនោះ ៕
ព្រះមហាក្សត្រថៃ ព្រះបាទ ភូមបុល អាប់ឌុលយ៉ាដេត
ព្រះរាជបុត្រា Maha Vajiralongkorn ដែលគេរំពឹងថា នឹងត្រូវស្នងរាជ្យសម្បត្តិពីព្រះមហាក្សត្រថៃ
ប្រែសម្រួល៖ ថាច់ យ៉ាត