ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព ឆក់យកទូរសព័្ទ ពីនារីម្នាក់បានសំរេច ហើយជិះរត់គេចខ្លួនទៅបុករថយន្ត របស់អ្នកធ្វើដំណើរតាមផ្លូវ ។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៩និង៥៤នាទី យប់ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ មុខផ្ទះ ហាង លក់ ផ្លែឈើស្រីមុំ ផ្ទះលេខ៤៦២DEo ផ្លូវ ព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ ងឹម ឆវី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ជិះម៉ូូតូម៉ាក TODAY ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 1HN 6564
ដោយឡែក ជនសង្ស័យវិញមានឈ្មោះ វង្ស លីដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងឡាន ស្នាក់យានដ្ឋាន ទូចនាង ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌពោធ៍សែនជ័យ មានស្រុកកំណើត ភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (ជាអ្នកធ្វើសកម្មភាព )ចំនែកម្នាក់ទៀតមានឈ្មោះ ទូច វលក្ត័ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅ ជាមួយ ជនសង្ស័យខាងលើ មាមានស្រុកកំណើត សង្កាត់លេខ១ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
សម្ថកិច្ច ដកហូត ម៉ូូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1O 6105 ជារបស់ជនសង្ស័យ ព្រមទាំង ទូរសព្ទ័ ម៉ាក OPPO a3s មួយគ្រឿង ជារបស់ជនរងគ្រោះ ។
តាមសម្តី នារីរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ បានជិះម៉ូតូ ម៉ាក TODAY ចេញពីផ្ទះ នៅម្តុំទួលគោក គោលបំណង ទៅលេងប្តី នៅកោះពេជ្រ ដោយបានធ្វើដំណើរឆ្លងកាត់ តាមផ្លូវ ព្រះសីហនុ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ជិតចំនុចកើតហេតុ ក៍ស្រាប់តែបុរសជាជនសង្ស័យ ២នាក់ បានជិះតាមមកពីក្រោយ រួចហើយក៍បានធ្វើសកម្មភាព ឆក់ទូរសព្ទ័ ដៃម៉ាក OPPO របស់គាត់ ដែលកំពុង កាន់និយាយ បានសំរេច រួចហើយក៍បានបន្ថែមល្បឿនម៉ូតូបើករត់គេចខ្លួន ក៍ជ្រុលទៅបុកនិងរថយន្ត មិនចាំម៉ាកមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ពីក្រោយបណ្តាលអោយដួលម៉ូតូ ហើយភ្លាមៗនោះដែរ គាប់ជួន កម្លាំងល្បាតរបស់ កងរាជអាវុធហត្ថខណ្ឌចំការមន ដែលជិះល្បាតឆ្លងកាត់ទីនោះ ប្រទះឃើញ ក៍បានសួរនាំ ទើបដឹងថាជាករណីឆក់ទូរសព្ទ័ ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកទៅសាកសួរនៅ បញ្ជារការដ្ឋាកងរាជអាវុធហត្ថខណ្ឌចំការមនតែម្តងទៅ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់ទូរសព្ទ័របស់នារីរងគ្រោះពិតប្រាកដមែន ។
ក្រោយក្រោយពេលកើតហេតុ បន្ទាប់ពីសាករួចហើយ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចំនែកជនសង្ស័យព្រមទាំងវត្ថុតាំង ត្រូវបានកម្លាំង អាវុធហត្ថខណ្ឌចំការមន ក៍សាងសំនុំរឿងបញ្ជូនទៅ បញ្ជារកងរាជអាវុធហត្ថក្រុងភ្នំពេញ ដើម្បីចាត់ការបន្ត ៕ដោយ៖ ភារ៉ា ដង្កោ