តុលាការ​ចោទប្រកាន់​ ឌួង​ ណាគ្រី​ ដែល​បាញ់​៥គ្រាប់​នៅ​ច្បារ​អំពៅ​ ,​ ត្រូវ​ជាប់​គុក​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​៖តុលាការ​ កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ បាន​សម្រេច​ចោទប្រកាន់​លោក​វរសេនីយ៍ទោ​ ឌួង​ ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ជា​ផ្លូវការ​ ពាក់ព័ន្ធ​ការ​បាញ់​ចំនួន​៥គ្រាប់​ នៅ​ខណ្ឌ​ច្បារ​អំពៅ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​តាម​បណ្ដាញ​សង្គម​ Telegram ថា”តំណាងអយ្យការបាន​សម្រេចបើកការស៊ើបសួរដោយចោទប្រកាប់ពីបទ ប៉ុនប៉ងមនុស្សឃាតនិងប្រើប្រាស់អាវុធដោយ​មិនមានការអនុញ្ញាត”។

បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊េីបសួរ​ ដេីម្បី​ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

មាត្រា​២៧នៃ​ក្រម​ព្រហ្មទណ្ឌ​ ចែងថា”ការ​ប៉ុនប៉ង​ក្នុង​បទ​ឧក្រិដ្ឋ​ ឬ​ ក្នុង​ករណី​ដែល​ច្បាប់​បាន​ចែង​ទុក​ក្នុង​បទ​មជ្ឈិម​ អាច​ត្រូវ​ផ្តន្ទា​ទោស​បាន​ កាលណា​លក្ខខណ្ឌ​ខាង​ក្រោម​នេះ​ ត្រូវ​បាន​បំពេញ​ ៖

-ចារី​បាន​ចាប់ផ្ដើម​អនុវត្ត​បទល្មើស​ មាន​ន័យ​ថា​ ចារី​បាន​ប្រព្រឹត្ត​អំពើ​ដែល​មាន​គោលបំណង​ដោយ​ផ្ទាល់​ដេីម្បី​ប្រព្រឹត្ត​បទល្មើស​ និង​ ចារី​មិន​បាន​បញ្ឈប់​អំពើ​របស់​ខ្លូន​ទៅ​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​ តែ​ត្រូវ​បាន​រាំងស្ទះ​ ឬ​ អាក់ខាន​ ដោយ​ឥទ្ធិពល​នៃ​កាលៈទេសៈ​ក្រៅ​ឆន្ទៈ​របស់​ខ្លូន​ ។

អំពើ​ត្រៀម​បម្រុង​ដែល​ពុំ​មាន​គោលបំណង​ដោយ​ផ្ទាល់​ ដេីម្បី​ប្រព្រឹត្ត​បទល្មើស​ មិនមែន​ជា​ការ​ចាប់ផ្ដើម​អនុវត្ត​ទេ​ ។ ការ​ប៉ុនប៉ង​ក្នុង​បទ​លហុ​ ពុំ​ទទួល​ការ​ផ្តន្ទា​ទោស​ទេ​”។

មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ចែង​ថា”អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ ដោយ​ប្រេី​អាវុធ​ ឬ​ មិន​ប្រើ​អាវុធ​ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បាន​កំណត់​ក្នុង​មាត្រា​២០០(បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​)ដល់​មាត្រា​២០៥(បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរ​ ឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​)នៃ​ក្រម​នេះ​ គឺ​ ជា​ឃាតកម្ម​ ។

ឃាតកម្ម​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print