ខេត្តស្ទឹងត្រែងៈ អគ្គីភ័យបានឆាបឆេះការាសសាំង នឹងហ្គាស មួយកន្លែងយ៉ាងសន្ធោសន្ធៅ នឹងរាលដាលឆ្លងឆេះដល់ ផ្ទះអ្នកជិតខាងមួយខ្នងអស់គ្មានសល់ ដោយសារផ្ទុះធុងហ្គាសបានខ្ទាតប៉ើងបាតរោយជាច្រើនបំណែក បណ្តាលមកពីរផ្ទុះហ្គាស់ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង៥.៤៥នាទី ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣.ខែឧសភា ឆ្នាំ២០១៩។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនពេលកើតហេតុគេឃើញរថយន្តស៉ីទែនហ្គាស់ ចូលបាញ់ហ្គាស់ចូលស៉ីទែន ឲ្យការាស់ាំងនឹងហ្គាស់ យ៉ីហោប៉ាវចិន្តា២ មិនបានប៉ុន្មានផងស្រាប់តែមានអណ្តាតភ្លើងឆាបឆេះ តែម្តងម្ចាស់ឃើញហេត់ហេតុការណ៍ ដូច្នេះក៍ស្ទុះទៅទាញបំប៉ង់ពន្លត់អគ្គីភ័យ មកបាញ់ពន្លត់តែមិនបានសម្រេចបំណងនោះទេ ដោយតែអណ្តាតភ្លើងវាឆេះលឿនពេក មិនអាចពន្លត់បានទើបធ្វើឲ្យម្ចាស់ការាស់ រងរបួសធ្ងុនថ្ងរដោយសារត់ទៅយកកូន នឹងរត់ទៅបើកកម្របស៉ីទែនហ្គាស់ ដើម្បីកំឲ្យផ្ទុះ ចំណែកប្រពន្ធរន្ធត់ចិត្តខ្លាំរហូតដល់សន្លប់ បច្ចុប្បន្នកំពង់សម្រាកព្យាបាលនៅមន្ទីពេទ្យ។
ចំណែកភ្លើងកំពង់តែបន្តរាលដាលទៅឆេះ ការាស់ជ័រទឹកនៅក្បែនោះ ហើយសមត្ថកិច្ចកំពង់ជួយពន្លត់ នឹងបាញ់ទឹកការពារ ផ្ទះអ្នកជិតខាងកំឲ្យរាលដាលបន្តទៀត។
រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង អស់ជាច្រើនគ្រឿងខណៈភ្លើងកំពង់ឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយរហូតមកដល់ពេលនេះ រយន្តពន្លត់អគ្គីភ័យ នៅតែបន្តជញ្ចូនទឹកមកពន្លត់ ជាបន្តបន្ទាប់ នៅមិនទាន់រលត់អស់នៅឡើយទេ។
ចំណែកផ្ទះអ្នករស់នៅជិតខាងកំពង់តែភិតភ័យ ជញ្ចូនរបស់របមានតំលៃចេញពីរផ្ទះរបស់ខ្លួន យ៉ាងញាប់ដៃញាប់ជើង ព្រោះខ្លាចឆ្លងនឹងរាលដល់ផ្ទះពួគគាត់បន្តទៀត។
យ៉ាងណាមិញសមត្ថកិច្ចនៅមិនទាន់បញ្ចាក់បាននៅឡើយទេថា ផ្ទះដែលរងការឆេះនេះ មានចំនួនប៉ុន្មាន អស់ទ្រព្យសម្បត្តិប៉ុន្មាននោះទេ គ្រាន់តែដឹងថា រងគ្រោះ៣នាក់ ថៅកែការាស់ម្នាក់ នឹងកូនចៅ២អ្នក ក្នុងហេតុការនេះ ព្រោះស្ថិតក្នុងការជួយសង្គ្រោះនឹងពន្លត់នៅឡើយ។
គ្រាន់តែដឹងថាៈអគ្គីភ័យឆេះអស់ការាស់សាំងមួយកន្លែង ហើ យមនុស្សរងរបួស៣អ្នក ថៅកែការាស់ម្នាក់ កូនចៅ២អ្នកទៀតបច្ចុប្បន្នកំពង់សម្រាកព្យាបាលនៅមន្ទីពេទ្យ។
ហើយជាដើមហេតុភ្លើងឆេះនោះគឺថយន្តចូលបញ្ចូលហ្គាស់ចូលស៉ីទែន ហើយរថយន្តមួយទៀតបញ្ឆេះចោលម្ចាស់ ដើចោលមិនបានពន្លត់ទើបធ្វើឲ្យ មានអណ្តាតភ្លើងចេញពីរស៉ីមាំង ឆាបហ្គាស់ឆេះតែម្តង ហើយធ្វើឲ្យផ្ទុះស៉ីទែនហ្គាស់ ដាច់ពាក់កណ្តាល ហោះឆ្លងផ្លូវមកបុកនឹងការាស់ បៈកង់រថយន្ត នឹងលាងរថយន្ត របស់ម្ចាស់តែមួយ ខូចខាតមួយចំនួន នឹងផ្ទះមួយខ្នងផ្សេងទៀតនៅពីក្រោយឆេះអស់គ្មានសល់ នឹងឆ្លងឆេះរាស់ជ័រទឹក នៅជាប់គ្នានោះអស់គ្មានសល់ ៕ ដោយ!មាស សុផាត