សព្វាវុធរបស់ធម្មជាតិប្រល័យក្មេងឃ្វាលគោ២នាក់ម្នាក់រងរបួសនិងម្នាក់ទៀតស្លាប់

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យៈក្មេងប្រុសឃ្វាលគោពីនាក់ម្នាក់ត្រូវបាត់បង់ជីវិតនិងម្នាក់ទៀត រងរបួសធ្ងន់ដោយសព្វាវុធធម្មជាតិប្រហាកាលពីវេលាម៉ោង៤និង២៤នាទី ល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ចម្ងាយពី ២៥០ម៉ែត្រ ភូមិទ្រយោង ឃុំភ្នំ លៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក អធិការនគរបាលស្រុកព្រះនេត្រព្រះ មាស ប្ញទ្ធី ឲ្យដឹងថា៖ក្មេងប្រុសរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ម៉ក់ ធៀង អាយុ១៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតឈ្មោះ ឃ្លាំង ពាវ អាយុ១៥ឆ្នាំ ត្រូងរងរបួសធ្ងន់ ដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ។ក្មេងរងគ្រោះទាំង២នាក់ នៅភូមិទ្រយោង ឃុំ ភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកបញ្ជាក់ថា៖ មុនកើតហេតុ ក្មេងប្រុសទាំង២នាក់ បានទៅឃ្វាលគោឯវាលស្រែ ដោយផ្ទៃមេឃខ្មៅ មានភ្លៀងលាយឡំជាមួយខ្សល់និងផ្គររន្ទះ ពួកគេក៏នាំគ្នាដេញគោត្រឡប់មកផ្ទះវិញ តែជាអកុសល ពេលមកដល់ជិតភូមិចម្ងាយ២៥០ម៉ែត្រ ក៏ស្រាប់តែត្រូវរន្ទះបាញ់បណ្តាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស។ រយៈពេល រំលង២ថ្ងៃ នៅស្រុកព្រះនេត្រព្រះ មានមនុស្សស្លាប់ចំនួន២នាក់ដោយសាររន្ទះបាញ់និងរបួសធ្ងន់ម្នាក់។នីម វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print