ខេត្ដព្រះសីហនុ៖ បុរសអ្នកបើកគ្រឿង ចក្រម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈជួសជុលគ្រឿងចក្ររបស់ខ្លួនមិន ប្រុងប្រយ័ត្នធ្វើឱ្យរអិលកិនពីលើស្លាប់ នៅនឹងកន្លែង ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបរិ វេណរោងចក្រចម្រាញ់ដូងប្រេងទី២ ស្ថិតក្នុងភូមិអន្លង់ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
នៅកន្លែងកើតហេតុគេបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគ្រឿងចក្រដែល ខ្លួនបើកបរកិនស្លាប់នោះឈ្មោះ សំ សុភា ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកក្រុម ហ៊ុនម៉ុងរិទ្ធី មានស្រុកកំណើតនៅភូមិ ព្រែកលីវ ឃុំរការ ស្រុកកងមាស ខេត្ដ កំពង់ចាម ។
បើតាមប្រភពនៅកន្លែងកើតហេតុ សន្និដ្ឋានថា មុនពេលកើតហេតុជនរង គ្រោះដែលជាអ្នកបើកបរគ្រឿងចក្រខាង លើនេះអើតឈ្ងោកជួសជុលគ្រឿងចក្រ ដែលខ្លួនបើកនៅក្បែរកន្លែងស្ដុកកាក សំណល់ដូងប្រេង ។ នៅពេលដែលកំពុង ជួសជុលនោះក៏ត្រូវគ្រឿងចក្ររអិលបុកកិនពីលើធ្លាក់ចូលទៅក្នុងស្រះស្ដុកកាក សំណល់ដូងប្រេងគ្រាដែលជនរងគ្រោះ ដាក់គ្រឿងចក្រនៅម្ខាងខ្ពស់ម្ខាងទាបខ្វះ ការប្រុងប្រយ័ត្ន ។
តាមប្រភពពីបុគ្គលិកបម្រើការងារ ជាមួយជនរងគ្រោះបានបង្ហើបឱ្យដឹងថា ករណីដែលគ្រឿងចក្ររអិលកិនជនរង គ្រោះស្លាប់នេះ ខាងក្រុមហ៊ុនបានផ្ដល់ សំណងដល់ក្រុមគ្រួសារ ព្រមទាំងធានា ដឹកជញ្ជូនសពទៅកាន់ស្រុកកំណើតនិង ផ្ដល់ប្រាក់សម្រាប់រៀបចំចាត់ចែងធ្វើ បុណ្យទាំងអស់ ។
ករណីខាងលើនេះគេនៅពុំទាន់ដឹងថា សមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់បែបណានៅឡើយទេ។
គួរបញ្ជាក់ថា ករណីស្រដៀងគ្នានេះ មិនមែនជាលើកទី១ទេ ។ កាលពីប៉ុន្មាន ៣ឆ្នាំមុននៅខេត្ដព្រះសីហនុក៏មានរថយន្ដ ដឹកទំនិញដ៏ធំមួយបានឈប់ជួសជុលហើយ អ្នកបើកបរបានចូលទៅសម្រាកនៅ ក្រោមរថយន្ដក៏បានរអិលកិនស្លាប់និង បុកទម្លាយរបងផ្ទះប្រជាពលរដ្ឋរងការខូច ខាតធ្ងន់ផងដែរ ៕
ដោយ៖ ឆ្លាមសមុទ្រ