ឆក់​កាបូប​ពី​សង្កាត់​ច្រាំង​ចំរេះ​២​ចាប់​បាន​នៅ​សង្កាត់​ទួល​សង្កែ​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ប៉ុស្ដិ៍​និង​ កង​ម៉ូតូ​ប្រដេញ​របស់​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌឫស្សីកែវ​បាន​បើក​ដេញ​តាម​យ៉ាង​ប្រកិត​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ ខណៈ​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ ពី​នារី​ម្នាក់​បាន​សម្រេច​ ហើយ​ព្យាយាម​ បើក​ម៉ូតូ​រត់គេច​ពី​ទឹកដី​សង្កាត់​ច្រាំង​ ចំរេះ​២​ រហូត​មក​ដល់​ភូមិសាស្ដ្រ​នៃ​ សង្កាត់​ទួល​សង្កែ​ ទើប​ចាប់ខ្លួន​បាន​ ។​

IMG-20151215-WA0065

​ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែ​ ធ្នូ​ ឆ្នាំ​២០១៥​ ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ លេខ​៥៩៨​ ក្នុង​ក្រុម​ទី​៨​ ភូមិ​ខ​១​ សង្កាត់​ ច្រាំង​ចំរេះ​២​ ខណ្ឌឫស្សីកែវ​ ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ បាន​មាន​ទី​១-​ឈ្មោះ​ ម៉ី​ សុខ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​លេខ​២៧១​ សង្កាត់​បឹង​កក់​១​ ខណ្ឌ​ទួល​ គោក​ ,​ ទី​២-​ ឈ្មោះ​ ម៉េ​ង​ ទី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ មានមុខ​ របរ​ជា​ជាង​ជួសជុល​រថយន្ដ​ ។​ ចំណែក​ ជន​រង​គ្រោះ​ឈ្មោះ​ ឃី​ វ​ន្នី​តា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​ សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ ជា​បុគ្គលិក​របស់​ ក្រុមហ៊ុន​បារី​លុ​ច្ស​សារី​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ ម៉ូតូ​ជាមួយ​មិត្ដភក្ដិ​ស្រី​ម្នាក់​ទៀត​ ដោយ​ ខ្លួន​(​ជន​រង​គ្រោះ​ជិះ​ពី​ខាងក្រោយ​)​ហើយ​ បាន​ស្ពាយ​កាបូប​ចេញដំណើរ​ពី​ចំណុច​ វត្ដ​ញាណ​រង្សី​ ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់​ តែ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ា​កនិច​មក​អែប​ក្បែរ​ រួច​ធ្វើ​សកម្មភាព​ ឆក់​យក​កាបូប​បាន​សម្រេច​ ព្រមទាំង​ ព្យាយាម​បើក​ម៉ូតូ​គេច​ឆ្ពោះ​មក​សង្កាត់​ ទួល​សង្កែ​ ។​ ស្រប​ជាមួយ​គ្នា​នោះ​កម្លាំង​ នគរបាល​បាន​ទាក់ទង​តាម​វិទ្យុ​ ក៏​ឃើញ​ ភិនភាគ​របស់​ជនសង្ស័យ​ ហើយ​ក៏​បើក​ ដេញ​តាម​រហូត​ចាប់​បាន​តែ​ម្ដង​ ៕​

...

ដោយ៖ អា​រុណ​រះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print