​អ្នក​បើក​គ្រឿងចក្រ​ម្នាក់​ជួសជុល​គ្រឿងចក្រ​មិន​ប្រុង​ប្រយ័ត្ន​រអិល​កិន​ពីលើ​ស្លាប់​

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​៖​ បុរស​អ្នក​បើក​គ្រឿង​ ចក្រ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ខណៈ​ជួសជុល​គ្រឿងចក្រ​របស់​ខ្លួន​មិន​ ប្រុង​ប្រយ័ត្ន​ធ្វើ​ឱ្យ​រអិល​កិន​ពីលើ​ស្លាប់​ នៅ​នឹង​កន្លែង​ ។​

IMG-20151215-WA0044

ករណី​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បរិ​ វេ​ណ​រោងចក្រ​ចម្រាញ់​ដូងប្រេង​ទី​២​ ស្ថិត​ក្នុងភូមិ​អន្លង់​ក្រពើ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​នៅ​កន្លែង​កើតហេតុ​គេ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​គ្រឿងចក្រ​ដែល​ ខ្លួន​បើកបរ​កិន​ស្លាប់​នោះ​ឈ្មោះ​ សំ​ សុភា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជា​បុគ្គលិក​ក្រុម​ ហ៊ុន​ម៉ុង​រិ​ទ្ធី​ មានស្រុក​កំណើត​នៅ​ភូមិ​ ព្រែក​លីវ​ ឃុំរ​ការ​ ស្រុក​កងមាស​ ខេត្ដ​ កំពង់ចាម​ ។​

​បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ សន្និដ្ឋាន​ថា​ មុន​ពេល​កើតហេតុ​ជន​រង​ គ្រោះ​ដែល​ជា​អ្នកបើកបរ​គ្រឿងចក្រ​ខាង​ លើ​នេះ​អើត​ឈ្ងោក​ជួសជុល​គ្រឿងចក្រ​ ដែល​ខ្លួន​បើក​នៅ​ក្បែរ​កន្លែង​ស្ដុក​កាក​ សំណល់​ដូងប្រេង​ ។​ នៅ​ពេល​ដែល​កំពុង​ ជួសជុល​នោះ​ក៏​ត្រូវ​គ្រឿងចក្រ​រអិល​បុក​កិន​ពីលើ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ស្ដុក​កាក​ សំណល់​ដូងប្រេង​គ្រា​ដែល​ជន​រង​គ្រោះ​ ដាក់​គ្រឿងចក្រ​នៅ​ម្ខាង​ខ្ពស់​ម្ខាង​ទាប​ខ្វះ​ ការ​ប្រុង​ប្រយ័ត្ន​ ។​

​តាម​ប្រភព​ពី​បុគ្គលិក​បម្រើ​ការងារ​ ជាមួយ​ជន​រង​គ្រោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ករណី​ដែល​គ្រឿងចក្រ​រអិល​កិន​ជន​រង​ គ្រោះ​ស្លាប់​នេះ​ ខាង​ក្រុមហ៊ុន​បាន​ផ្ដល់​ សំណង​ដល់​ក្រុម​គ្រួសារ​ ព្រមទាំង​ធានា​ ដឹក​ជញ្ជូន​សព​ទៅ​កាន់​ស្រុក​កំណើត​និង​ ផ្ដល់​ប្រាក់​សម្រាប់​រៀបចំ​ចាត់ចែង​ធ្វើ​ បុណ្យ​ទាំងអស់​ ។​

​ករណី​ខាងលើ​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា​ សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​បែប​ណា​នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់​ថា​ ករណី​ស្រ​ដៀង​គ្នា​នេះ​ មិនមែន​ជា​លើក​ទី​១​ទេ​ ។​ កាលពី​ប៉ុន្មាន​ ៣​ឆ្នាំ​មុន​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ក៏​មាន​រថយន្ដ​ ដឹក​ទំនិញ​ដ៏​ធំ​មួយ​បាន​ឈប់​ជួសជុល​ហើយ​ អ្នកបើកបរ​បាន​ចូល​ទៅ​សម្រាក​នៅ​ ក្រោម​រថយន្ដ​ក៏​បាន​រអិល​កិន​ស្លាប់​និង​ បុក​ទម្លាយ​របង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូច​ ខាត​ធ្ងន់​ផង​ដែរ​ ៕​

IMG-20151215-WA0045 (1)

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print