ក្រោយឡើងគ្រងរាជ ព្រះចៅអធិរាជ្យថ្មីជប៉ុនបង្ហាញព្រះរាជវត្តមានសាធារណៈ

ចែករំលែក៖

ប្រទេសជប៉ុន៖ ជប៉ុនមានព្រះចៅអធិរាជ្យ ថ្មី ដែលជាការឡើងស្នងតំណែង ខុសពីប្រពៃណីតាំងពីដើម គឺការឡើងស្នងដំណែងលុះត្រាតែព្រះចៅអធិរាជ្យចាស់ចូលទីវង្គត់ ។ ប៉ុន្តែព្រះចៅអធិរាជ្យនៅមានវត្តមាននៅឡើយទេ តែព្រះអង្គបានដាក់រាជ្យដោយសារតែសុខភាព ។ នេះជារឿងរ៉ាវថ្មីដែលកើតមាននៅក្នុងរាជវង្សជប៉ុន ។

ក្រោយការឡើងគ្រងរាជ្យនៅដើមខែឧសភានេះព្រះចៅអធិរាជ្យថ្មីរបស់ជប៉ុន​ Narunhito មានព្រះរាជបន្ទួលទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គជាដំលើកដំបូង ។ ព្រះចៅអធិរាជ្យជប៉ុន ណារុហ៊ីតុ (Naruhito) និងម្ចាស់ក្សត្រី ម៉ាសាកុ (Masako) បានបង្ហាញព្រះរាជវត្តមានជាសាធារណៈ។

ព្រះចៅអធិរាជ Naruhito បានមានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរាជហរិទ័យសោមនស្សរីករាយជាខ្លាំង ដែលបានយាងឃើញមុខប្រជាជន ក្រោយពីបានឡើងគ្រងរាជសម្បត្តិ ហើយទ្រង់អរគុណសម្រាប់ការចូលរួម អបអរសាទរពីសំណាក់ប្រជាជនទាំងឡាយ។ជាមួយគ្នានេះព្រះចៅអធិរាជ Naruhito ក៏បានជូនពរដល់ប្រជានុរាស្ត្ររបស់ទ្រង់ ឲ្យមានសុខភាពល្អ ព្រមទាំងសុភមង្គល និងសង្ឃឹមថា ជប៉ុនអាចបន្តចាប់ដៃគ្នាជាមួយប្រទេសដទៃទៀត ដើម្បីរក្សាសន្តិភាព ហើយសម្រេចបាននូវវិបុលភាពកាន់តែប្រសើរ។
ព្រះចៅ Naruhito បានស្នងរាជបល្ល័ង្ក បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ អាគីហ៊ីនតុ (Akihito) ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា បានដាក់រាជសម្បត្តិជាផ្លូវការ ដែលជាការដាក់រាជ្យ មិនធ្លាប់មាន ក្នុងអំឡុងពេលជាង ២០០ឆ្នាំកន្លងមកនេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print