ភ្នំពេញ៖ មានអគ្គីភ័យមួយបានឆាបឆេះគ្រឹះស្ថានឯកជនអិលប៊ីភីមីក្រូហិរញ្ញវត្ថុភីអិលស៊ីយ៉ាងខ្លាំង តែត្រូវបានសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្ដរាគមន៍ កាលពីវេលាម៉ោង ៨និង១៥យប់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ ទល់មុខវិទ្យាល័យបាក់ទូកស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា៖ មុនពេលគ្រោះអគ្គិភ័យនេះកើតឡើងឃើញមានផ្សែងខ្មួលខ្មាញ់
ចេញពីគ្រឹះស្ថានអិលប៊ីភីមីក្រូហិរញ្ញវត្ថុជាន់ទី៧យ៉ាងខ្លាំងក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមកិច្ចនិងរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់។ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៤គ្រឿងទើបរលត់ទៅវិញនៅវេលាម៉ោង ៩និង៥០នាទី។
ចំណែកមូលហេតុដែលបណ្ដាលឲ្យមានផ្សេងខ្មួលខ្មាញ់នេះមកពី ភ្លេចដកខ្សែកុំព្យូទ័របណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីតែម្ដង៕
...
ដោយ៖ ស រស្មី