អគ្គីភ័យឆាបឆេះតូបក្នុងផ្សារអូអំបិល សរុបជាទឹកប្រាក់ប្រមាណ៥០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យៈយ៉ាងហោចណាស់អគ្គីភ័យបានកំទេចតូបរបស់អាជីវករលក់ដូរ៦៧តូបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៩ នៅផ្សារអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបើសរុបជាទឹកប្រាក់ប្រមាណ៥០ម៉ីនដុល្លា។
ក្នុងហេតុការណ៍នេះគេសង្កេតឃើញមានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋានចំនួន២គ្រឿងនិងបន្ថែមរថយន្តពន្លត់អគ្គីភ័យមកពីតាមបណ្តាលស្រុក-ក្រុងចំនួន៦គ្រឿង សរុបចំនួន៨គ្រឿង។លោក ប៊ុន ផេង ស្នងការនគរបាលទទួលការងារបង្ការ-ពន្លត់អគ្គីភ័យ បានចុះជួយអន្តរាគមន៍ពន្លត់ជាមួយកងកម្លាំងកងរាជអាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋផងដែរ ។

រាយការណ៍បឋមពីសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានសង្កាត់អូរអំបិលឲ្យដឹងថា៖ មានករណីអគ្គីភ័យឆាបឆេះផ្សារអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ អស់ប្រមាណ៦៧តូប បើគឹតជាទឹកប្រាក់ប៉ាន់ប្រមាណជា៥០ម៉ឺនដុល្លាអាមេរិក ។

តាមការសន្និដ្ឋានជំហានដំបូង របស់សមត្ថកិច្ចអាចបណ្តាលមកពីទុស្សេកាប៊ីនភ្លើង តែទៅជាយ៉ាងសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តដើម្បីឲ្យដឹងពីមូលហេតុពិតប្រាដកថាការឆេះនេះបណ្តាលហេតុអ្វី?

លោកស្នងការរងទទួលការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យប៊ុន ផេងប្រាប់ថា៖បន្ទាប់ពីទទួលបានព័ត៌មាន នូវហេតុការណ៍អគ្ហគីភ័យឆេះតូបអាជីវករ លក់ដូរ នៅផ្សារអូរអំបិលនេះ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យ បង្ការ-ពន្លត់អគ្គីភ័យ យករថយន្តចំនួន២គ្រឿង និងរថយន្តចំនួន៦គ្រឿង មកពីតាមបណ្តាស្រុក-ក្រុង ដូចជាស្រុកមង្គលបូរី ព្រះនេត្រព្រះ ស្វាយចេក អូរជ្រៅ ក្រុងសិរីសោភ័ណ ថ្មពួក សរុបចំនួន៨គ្រឿង ដោយក្នុងនោះបានប្រើប្រាស់ទឹកអស់ចំនួន៣៣រថយន្តនិងប្រើប្រាស់ពេលវេលាជិត៣ម៉ោង ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនរាលដាលទៅផ្ទះជុំវិញផ្សារនិងតូបផ្សេងៗទៀតបាន បើទោះបីជាផ្លូវរថយន្តចូលជួយអន្តរាគមន៍មានលកខណៈតូចចង្អៀតក៏ដោយ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះមិនបណ្ដាលឲ្យមនុស្សរងគ្រោះនោះទេ ហើតអគ្គីភ័យឆេះតែតូបក្នុងផ្សារចំនួន៦៧តូប ក្នុងចំណោមតូបជាង១០០ដែលអគ្គីភ័យឆាប់ឆេះ។នីមវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print