មន្ដ្រីជាន់ខ្ពស់ខ្មែរឥស្លាម ទទួល គណៈប្រតិភូសភាជាតិម៉ាឡេស៊ី មកចូលរួមពិសាអាហារស្រាយបួសរ៉ាម៉ាឌនជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នៅល្ងាចថ្ងៃ៧ ឧសភា ឆ្នាំ២០១៩ នៅកោះពេជ្រ 

ចែករំលែក៖

ភ្នំពេញ៖ លោក ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ តំណាង លោក
ឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី និងជាប្រធា​​នគណៈកម្មការរៀបចំអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បាន អញ្ជើញទទួលបដិសណ្ឋារ កិច្ចការ អញ្ជើញដល់ លោក Dato’ Sri Dr. Haji Wan Junaidi Bin Tuanku Jaafar សមាជិកសភាជាតិម៉ាឡេស៊ី និង លោកស្រី ព្រមទាំង លោក Dato’ Aidit សមាជិកក្រុមប្រឹក្សាសាសនាឥស្លាមនៅរដ្ឋស្លាង័រ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី  តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃអង្គារ៤កើតខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦២ត្រូវនិង ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៩ នេះ ។
     សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹត្ដិណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងអញ្ជើញចូលរួមពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនលើកទី០៦ នៃសាសនាឥស្លាម-កម្ពុជា នៅល្ងាចថ្ងៃអង្គារ ០៤កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដែលមានសាសនិកឥស្លាមចូលរួម តាមគម្រោង ប្រមាណជាង ជាង៤០០០នាក់ ដែលធ្វើឡើងនៅ មជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែអញ្ជើញចូលរួមពិសារអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមជារៀងរាល់ឆ្នាំ។ វត្តមានរបស់សម្តេចទាំងទ្វេ គឺបង្ហាញពីភាពស្និទ្ធស្នាលរវាងប្រមុខថ្នាក់ដឹកនាំប្រទេសដែលកាន់សាសនាព្រះពុទ្ធ ជាមួយបងប្អូនប្រជាពលរដ្ឋដែលកាន់សាសនាឥស្លាម ក៏ដូចជាសាសនាផ្សេងៗទៀតផងដែរ។
សាសនិកឥស្លាមនៅកម្ពុជា និងពិភពលោកបានមើលឃើញកាន់តែច្បាស់ចំពោះភាពសុខដុមនីយកម្មយ៉ាងកក់ក្តៅនិងក្តីស្រលាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចទាំងទ្វេមកលើសាសនិកឥស្លាម ដូចគ្នាទៅនឹងប្រជាពលរដ្ឋកម្ពុជាទាំងមូល។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូនឥស្លាមកម្ពុជានាពេលនេះ៕   ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print