ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានអ្នកភូមិ ផងរបងជា មួយ ចាប់ចងស្វាគមន៍មួយដៃមួយជើងរួចប្ រគល់ឲ្យសមត្តកិច្ច បន្ទាប់ពីជនសង្ស័យរូបនេះកាប់ប្ រហារសម្លាប់ប្រពន្យ៉ាងឃោរឃៅ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមដ៍ រន្ធត់ ដែលគេសង្ស័យបណ្ដាលមកពីភ្លើងប្ រចណ្ឌ ។
ហេតុការណ៍ឃាតកម្មប្ដីកាប់សម្លា ប់ប្រពន្ធខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលា ម៉ោង៨ និង២០នាទី យប់ថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះប្ដីជាជនសង្ស័យជា ឃាតករ និងប្រពន្ធជាជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកក្ រគរ ជនសង្ស័យដៃដល់ឃាតកជាប្ដីឈ្មោះ ម៉ុន សាម៉ន អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកស្រ្តីរងគ្រោះ(ស្លាប់)ដោ យសារកណ្ដាប់ដៃឃាតកជាប្ដីឈ្មោះ យឿន សាវិន អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ កម្មការិនីរោងចក្រកាត់ដេរ(តៃអ៊ុី សុី)មានកូនប្រុសចំនួន ២នាក់បន្ទុកគ្រួសារ ។
របាយការណ៍នគរបាលខាងលើបន្តថា មុនកើតហេតុស្រ្តីជាប្រពន្ធ( ជនរងគ្រោះ)ពេលត្រឡាប់ពីធ្វើការ បានទិញ លៀសដើម្បីយកមកហូបបាយ ពេលជនរងគ្រោះមូជទឹកសម្អាតកាយរួ ចរាល់ ក៍ហូបបាយជុំគ្នាឪពុក ម្ដាយ និងកូនៗចំនួន ៤នាក់ ខណៈនោះកូនទៅរើសបោយយកមកវិញ ស្រ្តីជាជនរងគ្រោះឆក់យកបោយពីដៃ កូនគប់ប្ដីជា(ជនសង្ស័យ) ប្ដីទាញកែវគប់តបទៅប្រពន្ធទៀត ប្រពន្ធខំគេចក៍បណ្ដាលឲ្យដួល ខណៈទំនងឃើញឱកាសល្អដែលខ្លួនមានគំ និត្យផងនោះ ទាញយកពូថៅកាប់ប្រហារលើប្រពន្ ធអត់ប្រណីនោះឡើយ បណ្ដាលឲ្យចំកផ្នែកខាងស្ដាំចំនួន ២ពូថៅ ស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែ ងយ៉ាងរន្ធត់ ។
របាយការណ៍ដដែលបន្តទៀតថា ក្រោយធ្វើសកម្មភាពរួចរាល់ជនសង្ ស័យជាប្ដី បានប្រាប់អ្នកក្បែខាងថាអាញ់កាប់ ប្រពន្ធអាញ់ស្លាប់ហើយ ពេលនោះអ្នកភូមិផងរបងជាមួយ និងសាច់ញាតិព័ទ្ធបានស្វាគមន៍យ៉ា ងចាស់ដៃផងដែរ រួចចងដៃ.ជើងរាយការណ៍ និងប្រគល់ជូនសមត្ថ កិច្ច ជនសង្ស័យដៃដល់ឃាតកជាប្ដីឈ្មោះ ម៉ុន សាម៉ន បច្ចុប្បន្ន នាំយកទៅបន្តនីតិវិធីនៅអធិការដ្ ឋាននគរបាលស្រុកក្រគរ មូលហេតុប្រចណ្ឌដោយចោតប្រពន្ធមា នសាហាយ៕ បុឹម ពិន