មនុស្ស៤នាក់ស្លាប់និងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍ យប់មិញនៅលើផ្លូវជាតិលេខ៦

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់មនុស្សពីរនាក់ស្លាប់ និងពីរ នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតុចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ នៅចំណុច(ខាងលិចរោងចក្រ វ៉ាឡុង) ស្ថិតក្នុងភូមិ ឈើទាល ឃុំផ្តៅជុំ  ស្រុកជើងព្រៃ ខេត្តកំពងចាម ។

នគរបាលចរាចរអោយដឹងថា ករណីកើតឡើង រវាងរថយន្តម៉ាកសាំយ៉ុងពាក់ស្លាកលេខភ្នំពេញ2AB.2463 អ្នក បើកបរមិនស្គាល់អត្តសញាណបើកពីលិចទៅកើតបុករថយន្តម៉ាកហ៊ិនដាយ ពាក់ស្លាកលេខកំពង់ចាម 3A.1218អ្នកបើកបរមិនស្គាល់អត្តសញាញបើកស្របទិសពីលិចទៅកើត(បុកពីក្រោយ) បន្ទាន់នោះបានគៀរថយន្តម៉ាកហ៊ិនដាយពាក់ស្លាកលេខព្រះសីហនុ3A.3693អ្នកបើកបរមិនស្គាល់អត្តសញាណកំពង់ឈប់ ។

នគរបាលបន្តថា ករណីនេះបណ្តាលឲ្យស្លាប់មនុស្ស ២នាក់ ១-ឈ្មោះជឺ.ទងភេទស្រីអាយុ៥៧ឆ្នាំ២-ឈ្មោះធា ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកអ្នករងរបួស ស្រាល ១-ឈ្មោះសីហាភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅស្រុករវៀងខេត្តព្រះវិហា ២-ឈ្មោះគោភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅស្រុករវៀងខេត្ត ព្រះវិហារ។

ចំពោះវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print