ដាច់ខ្សែភ្លើងធ្លាក់លើរថយន្ត ឆក់មនុស្សម្នាក់ខណៈកំពុងដេក បណ្តាលឱ្យស្លាប់

ចែករំលែក៖

ខេត្តរតនគីរី ៖ បុរសជាអ្នក់បើកបររថយន្តធំដឹកដំឡូងមីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗដោយសាដេកនៅក្នុងកាបុីនរថយន្តធំនោះហើយត្រូវខ្សែរភ្លើងមេធំទុស្សេដាច់ធ្លាក់មកទើលើក្បាលរថយន្តដែលចតនៅពីក្រោមនោះបណ្តាលឱ្យឆ្លងចរន្តឆក់តែម្តងខណៈដែលកំពុងដេកលង់លក់ ។

ហេតុការណ៍ធ្លាក់ខ្សែភើងមេកើរថយន្តឆ្លងចរន្តឆក់មនុស្សស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង ៩និង១០ នាទី យប់ថ្ងៃចន្ច័៣កើត ខែពិសាខ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំង ទិញដំឡូងមីក្រៀម ស្ថិតក្នុងភូមិ១(ហៅភូមិតាស៊ុយ)សង្កាត់កាចាញ ក្រុងបានលុង ខេត្ត រតនគីរី។

ប្រភពបានឱ្យដឹងថាជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុកាណ៍នោះ មានឈ្មោះ ថូ រតនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ មុខរបរ ជាអ្នកបើកបររថយន្តធំដឹកដំឡូងមីនោះ។

តាមប្រភពថា បានបន្តមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានដេកនៅក្នុងកាប៊ីនរថយន្តធំដែល ចតក្បែរឃ្លាំងដំឡូងមីចំពីក្រោមខ្សែភ្លើងមេហើយស្រាប់តែខ្សែភ្លើងមេធំៗចំនួនបីខ្សែនៅលើបង្គោលនោះទុស្សេឆេះរួចដាច់ធ្លាក់មកទើលើរថយន្ត ដែលជនរងគ្រោះដេកនោះ បណ្ដាលឱ្យ ឆក់ស្លាប់តែម្ដង។

បន្ទាប់ពីហេតុលោកនាយប៉ុស្តិ៍សង្កាត់កាចាញទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យ នៃស្នងការនគរបាលខេត្ត និងរាយការណ៍ទៅក្រុមហ៊ុនអគ្គីសនីផងដែរដើម្បីជួយសង្គ្រោះតែទោះជាយ៉ាងណាក៏ នៅតែមិនអាចសង្គ្រោះបានឡើយ។

ក្រោយកើតហេតុសាកសពត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារសាច់ញ្ញាតិចាត់ចែង យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕  ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print