សង្គ្រាមប្រឆាំងគ្រឿងញៀន នៅប្រេស៊ីល ប៉ូលិសបាញ់សម្លាប់មនុស្ស​៨នាក់

ចែករំលែក៖

រយៈ​ចុងក្រោយនេះសកម្មភាពជួញដូរគ្រឿងញៀនបានកើនឡើងខ្ពស់ មិនធ្លាប់មាន​ហើយកម្លាំងប្រឆាំងគ្រឿងញៀន ចាប់បានជាទ្រង់ទ្រាយធំ​ ជាច្រើនលើក ។ នៅពេលនេះដែរ រដ្ឋាភីបាលប្រទេសប្រេស៊ីលបានផ្តល់អាទិភាព កម្ចាត់គ្រឿងញៀនឲ្យអស់ពីប្រទេស របស់ខ្លួន។​
កម្លាំងប៉ូលិសនៅទីក្រុង Rio De Janeiro កាលពីថ្ងៃទី​៦ខែឧសភាបាបានប្រកាសថា មានមនុស្ស៨នាក់ត្រូវប៉ូលិសប្រេស៊ីលបាញ់សម្លាប់ ក្នុងប្រតិបត្តិការប្រឆាំងក្រុមគ្រឿងញៀនដ៏ធំមួយ ស្ថិតនៅតំបន់អនាធិបតេយ្យ ។
នៅក្នុងប្រតិបត្តិការនេះ ប៉ូលិសបានរឹបអូសកាំភ្លើង, លុយ និងគ្រឿងញៀនយ៉ាងច្រើន ។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសបញ្ជាក់ថា អង្គភាពប៉ូលិសបានគោលដៅស្វែងរកឈ្មោះ Thomaz Jhayson Vieira Gomes ឬ 3N ដែលជាអ្នករៀបផែនការវាយប្រហារនោះ ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ក្រុមឧក្រិដ្ឋកម្មបានតតាំងជាមួយប៉ូលិស បន្ទាប់មកជនសង្ស័យ៨នាក់ដែលពាក់ព័ន្ធករណីជួញដូរ និងរត់ពន្ធ ត្រូវបានសម្លាប់ ក្នុងការប្រឈមមុខដាក់គ្នា ។ គេមិនទាន់ច្បាស់ទេថា តើមេខ្លោង Thomaz Jhayson Vieira Gomes ស្ថិតក្នុងចំណោមអ្នកដែលត្រូវសម្លាប់ឬយ៉ាងណាឡើយ ទេ។

បណ្តាញសង្គមបានផ្សព្វផ្សាយវីដេអូ កន្លែងកើតហេតុ ឃើញក្មេងនាំគ្នារត់ភៀសខ្លួន ពីកន្លែងដែលមានការបាញ់ប្រហារកើតឡើង ។ ឧទ្ធម្ភាគចក្រមួយគ្រឿង បានហោះក្រឡឹងជុំវិញពីខាងលើដំបូលផ្ទះពលរដ្ឋក្នុងតំបន់នោះផងដែរ ជាច្រើននាទី។
របាយការណ៍កាលពីពេលថ្មីៗនេះ របស់ស្ថាប័នសន្តិសុខសុវត្ថិភាពសាធារណៈប្រេស៊ីល បញ្ជាក់ថា មនុស្សចំនួន៤៣៤នាក់ បានស្លាប់អំឡុងពេលប៉ូលិសអន្តរាគមន៍ ក្នុងរយៈពេល៣ខែ ។ តួលេខនេះកើនឡើង១៧.៩ភាគរយប្រៀបធៀបឆ្នាំ២០១៨ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print