ក្រោយជួបគ្រោះថ្នាក់ ក្រុមហ៊ុនអាកាសចរណ៍​រុស្ស៊ីផ្អាកទិញយន្តហោះ​ Superjet 100

ចែករំលែក៖

មិនខុសអ្វីពីក្រុមហ៊ុន (ប៊ូអ៊ីង)​ ឡើយ​ នៅពេលនេះអតិថិជនធ្លាប់ទិញយន្តហោះប្រភេទ Superjet 100 បានសម្រេចផ្អាកទិញយន្តហោះនេះក្រោយជួបគ្រោះថ្នាក់សម្លាប់មនុស្សជាង​៤០នាក់ ។

ក្រុមហ៊ុនដែលផ្អាកទិញយន្តហោះប្រភេទនេះមុនគេគឺក្រុមហ៊ុន អាកាសចរណ៍​ Yamal Airlines ​បានប្រកាសឲ្យដឹងថា​ ប្រាក់ចំណាយសម្រាប់ទិញយន្តហោះប្រភេទ Superjet 100 មានតម្លៃខ្ពស់ ។ ក្រុមហ៊ុនរបស់រុស្ស៊ីខាងលើក៏បានសម្រេច ផ្អាកទិញយន្តហោះ​១០គ្រឿង ប្រភេទ Superjet 100 ។

ការសម្រេចរបស់ក្រុមហ៊ុន​ Yamal airlines ​នៅថ្ងៃទី ៦ខែឧសភា ក្រោយពេលយន្តហោះប្រភេទនេះជួបគ្រោះថ្នាក់ ។ សារព័ត៌មាន​ RT ​បានផ្សាយថា ការសម្រេចរបស់ក្រុមហ៊ុន ដោយសារតែយន្តហោះប្រភេទនេះថ្លៃខ្ពស់ ហើយទើបតែជួបគ្រោះថ្នាក់ ទៀតផង ។

អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍​​ Yamal Airlines លោក​ Vasily Kryuk បានបញ្ជាក់ថា ការផ្អាកទិញយន្តហោះនេះមិនជាប់ពាក់ព័ន្ធនិង គ្រោះថ្នាក់សម្លាប់មនុស្សខាងលើនោះឡើយ គឺដោយសារតែតម្លៃខ្ពស់ ។

ក្រុមហ៊ុន​អាកាសចរណ៍​ Yamal Airlines ​មានយន្តហោះប្រភេទ​ Superjet 100 ១៥គ្រឿងកំពុងតែដំណើរការ ហោះហើរ ក្លាយជាក្រុមហ៊ុនធំទីពីរបន្ទាប់ពីក្រុងហ៊ុនរដ្ឋ​ Aeroflot ​ដែលមានយន្តហោះប្រភេទនេះទើបតែជួបគ្រោះថ្នាក់ សមា្លប់មនុស្ស ជាង​៤០នាក់ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print