ប្រទេសតំបន់អារ៉ាប់ ប្តេជ្ញាមិនឲ្យតំបន់កាហ្សា ធ្លាក់ចូលក្នុងដៃអ៊ីស្រាអែលឡើយ

ចែករំលែក៖

ក្រោយពេលមន្ត្រីអ៊ីស្រាអែលបានស្នើរដល់ រដ្ឋាភិបាលវាយប្រហារដណ្តើមគ្រប់គ្រងទាំងស្រុងនៅកាហ្សា ដើម្បី កម្ចាត់ក្រុមហាម៉ាសឲ្យអស់ពីតំបន់នោះ ដើម្បីកំឲ្យមានការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល ទៀត  ក៏ប៉ុន្តែ ប្រទេសតំបន់អ៉ារ៉ាប់ មិនអនុញ្ញាត្តិឲ្យបាត់បង់ តំបន់កាហ្សាទៀតនោះឡើយ ក្រោយអ៊ីស្រាអែល បានគ្រប់គ្រងជេរ៉ូសាលឹម និង តំបន់ខ្ពង់រាមហ្គោឡែន​។

ពេលថ្មីៗនេះ ក្រសួងការបរទេសកាតា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា កាតា បានសន្យាផ្តល់ជំនួយចំនួន៤៨០ លានដុលា្លរ ដល់ប្រទេសប៉ាឡេស្ទីន នៅតំបន់ វេសថ៍ បែង (West Bank) និងជ្រោយ កាហ្សា (Gaza) ។

ប្រទេសកាតា បានផ្តល់ប្រាក់ចំនួន៣០០លានដុល្លារ ជាជំនួយឥតសំណង និងប្រាក់កម្ចី ដើម្បីគាំទ្រដល់ថវិកាជាតិ របស់រដ្ឋាភិបាលប៉ាឡេស្ទីន សម្រាប់ទ្រទ្រង់វិស័យសុខាភិបាល និងវិស័យអប់រំ ។ ទឹកប្រាក់ចំនួន១៨០ លានដុល្លារផ្សេងទៀត ផ្តល់ជូនសម្រាប់ជាជំនួយសង្គ្រោះបន្ទាន់ និងជំនួយមនុស្សធម៌ និងជំនួយគាំទ្រដល់កម្មវិធីរបស់អង្គការសហប្រជាជាតិ នៅប៉ាឡេស្ទីន គាំទ្រដល់សេវាអគ្គិសនី និងផ្នែកជាច្រើនទៀតសម្រាប់ប្រជាជនប៉ាឡេស្ទីនប្រើប្រាស់ និងទទួលផលប្រយោជន៍ ។

ចលនា​អ៊ីស្លាម​ បាន​ទាមទារ​ឱ្យ​អ៊ីស្រាអែល​បើក​ភ្លើង​ខៀវ​ឱ្យតំបន់​ហ្កាហ្សា​អាច​ទទួល​ជំនួយ​ពីកាតា សម្រាប់​បើក​ប្រាក់​ខែ​ឱ្យ​អ្នក​រដ្ឋ​ការ​ហាម៉ាស់ និង​សម្រាប់​បំប៉ន​កម្មវិធីជួយ​ប្រជាជន សម្រួល​ការ​ផ្គង់​ផ្គង់​ចរន្តអគ្គិសនីប្រើប្រាស់​ក្នុង​តំបន់ ពង្រីក​តំបន់​នេសាទ និងអនុញ្ញាត​ឱ្យ​នាំ​​​ផលិតផលទំនិញ​ ចូល​ក្នុង​តំបន់​​ឱ្យ​បាន​ច្រើន​ជាង​មុន។

តែ​កិច្ចព្រមព្រៀង​រក​ឃើញ​នៅ​យប់​មិញ ​គ្រោងនឹង​​ចាត់​វិធាន​ការ​​​ពង្រីក​តំបន់​នេសាទ នៅ​ក្នុង​សមុទ្ទ​មេឌីទែ រ៉ាណេឱ្យ​​ពលរដ្ឋ​ហ្កាហ្សា និង​ការ​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី ព្រមទាំង​គ្រឿង​ចំហេះ​ ឱ្យ​បាន​ប្រសើរ​ជាង​មុន។

​បិទ​ខ្ទប់​ជិត​ស្ទើរ​ជិតឈឹង​ដោយ​អ៊ីស្រាអែល តំបន់​ហ្កាហ្សា មាន​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​រស់​នៅ​ជាង​ពីរ​លាន​នាក់​ រស់​ថប់​ចង្អៀតណែន ក្នុង​ភាព​ក្រីក្រ និង​ប្រឈម​នឹង​សង្គ្រាមជា​រៀង​រាល់​ថ្ងៃ​​ តាំង​ពី​ជាង​១២​ឆ្នាំ​មក។ ​

កិច្ចព្រមព្រៀង​ឈប់​បាញ់មុនៗ ផ្តល់​​ភាព​ស្ងប់​ស្ងាត់ឱ្យ​តំបន់​ហ្កាហ្សា​ ​បាន​តែ​ពីរ​បី​សប្តាហ៍​ប៉ុណ្ណោះ ព្រោះបើ​តាម​​ចលនា​ហាម៉ាស់ ​អ៊ីស្រាអែល​ថា​មិន​គោរពពាក្យ​សន្យា​ ដូច​មាន​ចែង​​ក្នុង​​​កិច្ចព្រមព្រៀងទេ ដោយវិធានការនោះ​​​នាំ​អប្រជាប្រិយភាព និង​ការ​រិះគន់​​ខ្លាំង​​ដល់​រូប​នាយក​រដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​។

នៅ​លើក​នេះ អាយុ​ជីវិត​នៃ​បទ​ឈប់​បាញ់​ក៏​មិន​ជាក់​លាក់​ មិន​ដឹង​ថា​អាច​រស់​វែង​បាន​ប៉ុណ្ណា ឡើយ ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​ទើប​ជាប់​ឆ្នោត​ជា​ថ្មី ​ត្រូវ​​ចរចា​បង្កើត​រដ្ឋាភិបាលថ្មី​ និង​ត្រូវ​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ផង។ ម្យ៉ាង​វិញ​ទៀត កូនប្រសារ​លោកដូណាល់ បាន​សន្យា​បង្ហាញ​​ផែនការ​សន្តិភាព​អ៊ីស្រា អែល​ប៉ាឡេស្ទីន នៅ​ខែ​មិថុនា​ ពេល​ចប់​ខែ​បួស​របស់​អ្នក​អ៊ីស្លាម។ ផែនការ​ដែល​ទំនង​ជា​គ្មាន​លើក​ឡើង​អំពី​ការ​បង្កើត​រដ្ឋ​ពីរ​រស់​នៅ​ក្បែរ​គ្នា​ទេ ដូច​អ្វី​ដែល​ពិភពអ្នក​ការទូតពិភពលោក​ធ្លាប់និយាយពី​មុន​មក​ទេ។ សំណើ​បែប​នេះ​អាច​នឹងធ្វើ​ឱ្យ​ប៉ាឡេស្ទីន​ផ្ទុះ​កំហឹង​ខ្លាំង​ ជា​ថ្មី ជាក់​ជាពុំ​ខាន។

ការវាយប្រហារគ្នារវាងអ៊ីស្រាអែលនិងហាម៉ាស បានធ្វើឲ្យភាគីទាំងពីរត្រូវខាត់បង់ដូចគ្នា ។ប៉ុន្តែក្រុម ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា ដែល​រង​ការ​ខាត​បង់​យ៉ាង​ដំណំ នៅ​ក្នុង​ការ​ប៉ះទង្គិច​យោធា​លើក​នេះ បាន​សម្រេច​ចិត្ត ​​​ជ្រើសរើស​ផ្លូវ​អហិង្សា​ច្រើន​ជាង។

ក្នុង​ពីរ​ថ្ងៃកន្លង​មក​នេះ ការ​ប៉ះទង្គិច​ដោយ​អាវុធ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ មាន​លក្ខណៈ​​ហិង្សា​បំផុត មិនធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៨​មក ជា​ហេតុ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ព្រួយបារម្ភ​ស្មាន​តែ​​ប៉ាឡេស្ទីន​និង​អ៊ីស្រា អែល ធ្វើ​សង្គ្រាម​នឹង​គ្នា​ នៅ​តំបន់​ហ្កាហ្សា ជា​លើក​ទី​បួន។ ជា​សរុប​ មាន​ស្លាប់​ខាងអ៊ីស្រាអែល​បួន​នាក់ និង​២៣​នាក់​ខាង​ប៉ាឡេស្ទីន។

ចលនា​ហាម៉ាស់ និង​ជីហាត​អ៊ីស្លាម ​បាន​រ៉ុកកែត​ រាប់​សិប​គ្រាប់​ទៅ​លើ​អ៊ីស្រាអែល ដែល​បាញ់​ផ្លោង​ត​មក​វិញក៏​ចាស់​ដៃ​ខ្លាំង​ដែរ​ ដោយ​ដៅ​ទិស​ចំៗ​លើ​ទីតាំងអាគារ​​រដ្ឋបាល​ផង និង​ទីតាំង​យោធា ឃ្លាំង​ស្តុក​អាវុធ កន្លែង​ផលិត​វ៉ុកកែត​ផង ​ ព្រមទាំងមូលដ្ឋាន​ទ័ព ​កន្លែង​ឈរជើង​របស់ពួក​យុទ្ធជន​ និង​លើ​ឥស្សរជន​នៃ​ក្រុម​ប្រដាប់​អាវុធ​ទាំង​ពីរ​ទៀត សរុបចំនួន​៣៥០កន្លែង​។ ​មេបញ្ជាការ​ចលនា​ហាម៉ាស់​ម្នាក់ ដែល​អ៊ីស្រាអែល​ចាត់​ទុក​ថា​អ្នកទទួល​ខុសត្រូវ​ផ្ទេរ​លុយ​​របស់​អ៊ីរ៉ង់​ទៅ​​តំបន់​ហ្កាហ្សា ឱ្យ​ចលនា​ហាម៉ាស់​និង​ចលនា​ជីហាត​អ៊ីស្លាម ​បាន​ស្លាប់។ យុទ្ធជន​របស់​ចលនា​ជីហាត​អ៊ីស្លាម ព្រម​ទាំង​សមាជិក​ក្រុមគ្រួសារ​របស់គេ​ជា​ច្រើន​នាក់ ក៏​ជា​ទិសដៅ​នៃ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ដែរ។

អ៊ីស្រាអែល ជាប្រទេសដែលមានអាមេរិកនៅពីក្រោយ យ៉ាងរឹងមាំ ដូច្នេះប្រទេសនេះមានប្រព័ន្ធការពារយ៉ាងរឹងមាំទប់ស្កាត់រាល់មីស៊ីល ពីក្រុមហាមាស់ចូលទៅកាន់ទំបន់ សំខាន់ៗរបស់អ៊ីស្រាអែល ។ ទាំងនោះហើយអ៊ីស្រាអែលមិនមានការខាត់បង់ច្រើននៅតំបន់កាហ្សានោះឡើយ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print