នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនក្រុងបង្ហាញមុខជនសង្ស័យ៤០នាក់ពាក់ពន្ធ័ករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀនប្លុកត្រពាំងឈូក

ចែករំលែក៖

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯកប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុបបង្ការ និងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានបង្ហាញមុខជនសង្ស័យ ៤០នាក់ ក្នុងស្រី០៣នាក់ នៅការិយាល័យប្រឆាំងគ្រឿងញៀនក្រុង ដែលពាក់ព័ន្ធនិងករណី លួច ឆក់ ប្លន់ ប្រើប្រាស់និងចែកចាយគ្រឿងញៀន យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ  ដែលសមត្ថកិច្ចរបស់លោកទេីបតែធ្វើការបង្ក្រាបបានកាលពី ថ្ងៃទី១៣ ទី១៤ ខែធ្នូ ឆ្នាំ២០១៥ កន្លងមកនេះ ។

IMG_3547

លេាក វរៈសេនីយ៍ឯក ប៊ន សំអាត បានឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយសកម្មភាព លួច ឆក់ ប្លន់ ប្រេីប្រាស់និងចែកចាយគ្រឿងញៀន  ដែលជាបញ្ហាស្មុគ្រ ស្មាញ និងមានគ្រោះថ្នាក់ បំផុតក្នុងរាជធានីភ្នំពេញនោះ លោកបានដឹកនាំកម្លាំងតាមបណ្តាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញដោយសហការជាមួយនឹងកម្លាំងមូលដ្ឋាន ចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ទាំង៤០នាក់ ដោយដកហូតបានគ្រឿងញៀនចំនួន៣០កញ្ចាប់ ទូរស័ព្ទម៉ាកណូគា១២៨០ មួយចំនួន និងសម្ភារៈសម្រាប់ជក់មួយចំនួន ។

លោកស្នងការរងបានបន្តទៀតថា ដោយមេីលឃេីញថាប្រជាពលរដ្ឋមានការសប្បាយរីករាយ យ៉ាងខ្លាំង ព្រោះកន្លងមកនេះកម្លាំងរបស់លោក តែងតែចុះទៅបង្រ្កាបនៅចំណុចតំបន់បឹងឈូក ទល់មុខនិងមន្ទីរពេទ្យលោកសង្ឃ ក្នុងខណ្ឌសែនសុខនោះ ជាលក្ខណៈទ្រុងទ្រាយធំជាលើកទី៣ ហេីយ ដោយឃាត់ខ្លួនសុរបបានជាង១០០នាក់ ដូច្នេះប្រជាពលរដ្ឋបានលើកឡើងថា មានភាពស្ងប់ស្ងាត់មិនសូវមានក្មេងៗពពាក់ពពួនគ្នាដូចមុនៗទៀតប៉ុន្មានឡើយ ។

ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យទាំងនោះរួច កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

IMG_3543

IMG_3540

IMG_3539

IMG_3548

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print