ក្តារងឿ​គគី​៤​សន្លឹក​មុខយក្ស​ត្រូវ​បាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចាប់​បង្ក្រាប

ចែករំលែក៖

​ខេត្តរតនគិរី​៖​ ក្តារងឿ​ចំនួន​៤​សន្លឹក​មាន​ប្រវែង​៦​ម៉ែត្រ​មុខកាត់​៣,២​ម៉ែត្រ​ចំនួន​២​សន្លឹក​ មុខ​៩០​សង់ទីម៉ែត្រ​ចំនួន​១​សន្លឹក​ នឹង​មុខកាត់​៩៥cm​ចំនួន​១​សន្លឹក​កំ​រ៉ា​ស់​២០​សង់ទីម៉ែត្រ​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កែ​ច្នៃ​១​គ្រឿង​ចេញពី​ភូមិ​កាំ​បាក់​ ឃុំ​ តឺ​ន​ ស្រុក​កូន​មុំ​ បំ​ម្រុ​ង​នាំ​ចេញ​ទៅ​ក្រុង​បាន​លុង​ ត្រូវ​បាន​សមត្ត​កិច្ច​ចាប់​បង្ក្រាប​បាន​ភ្លាមៗ​ ។

កាលពី​វេលា​ម៉ោង​៩​នឹង​៥​នាទី​យប់​ថ្ងៃ​ទី​១៤​ខែធ្នូ​ឆ្នាំ​២០១៥​ ខ​ណៈដែល​គោ​យន្ត​ផ្ទុក​ឈើ​គគី​បើក​ឆ្លងកាត់​ភូមិ​-​ឃុំ​ខាងលើ​ត្រូវ​បាន​សមត្ត​កិច្ច​នគ​បាល​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​បាន​ រីឯ​ម្ចាស់​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​តាម​ប្រភព​ពី​សមត្ត​កិច្ច​ចុះ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា​ ការ​បង្ក្រាប​នេះ​នៅ​ក្រោយ​ពី​ទ​សមត្ថកិច្ច​ទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​សម្ងាត់​ទើប​កម្លាំង​សមត្ត​កិច្ច​បាន​ចុះ​ទៅ​ ឃាត់​គោ​យន្ត​ដឹក​ក្តារងឿ​នឹង​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​យប់​ហើយ​នៅ​ពេល​ព្រឹក​ឡើង​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ សមត្ថ​កិច្ច​បាន​រៀបចំ​បែបបទ​ដើម្បី​បញ្ជូន​ទៅ​ជំនាញ​ចាត់ការ​បន្ត​តាម​ច្បាប់​ព្រៃឈើ​ ៕​

20151215_074443

20151215_074452

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print