គណៈ​បញ្ជាការ​ឯកភាពខណ្ឌទួលគោក​បន្ត​ចុះ​បង្ក្រាប​ទីតាំង​បើក​ហ្គេ​ម​បាញ់​ត្រី​ក្នុង​មូលដ្ឋាន

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​រសៀល​ម៉ោង​៣​ ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​ ប៉ា​ង​ លី​ដា​ អភិបាលរង​ខណ្ឌទួលគោក​បន្ត​ចុះ​ចាប់​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ជា​បន្តបន្ទាប់​នៅ​ចំណុច​ផ្ទះ​លេខ​៤៥​ ផ្លូវ​លេខ​១៩២​ សង្កា្ត​ត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​នៅ​ក្នុង​សកម្មភាព​នេះ​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​ទូ​ផង​ដែរ​ ។​

​លោកប៉ា​ង​ លី​ដា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​លោក​ ឯក​ ឃុន​ឌឿ​ន​ អភិបាល​បាល​ខណ្ឌទួលគោក​បាន​ប្តេជ្ញា​ចិត្ត​ចុះ​បង្ក្រាប​ល្បែង​ប្រភេទ​ស៊ីសង​ ដូច​ជា​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ ទូ​ហ្គេ​ម​វាយ​ពុង​ ហ្គេ​ម​បៀរ​ ដែល​តែងតែ​ចុះ​បង្ក្រាប​ជា​ញឹកញាប់​ និង​ដកហូត​បាន​ រួច​មក​មក​វាយ​កម្ទេច​ចោល​នោះ​ ហើយ​លោក​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​អនុវត្ត​បែប​នេះ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​អស់​ដើម្បី​ទប់ស្កាត់​បទល្មើស​ ដូច​ជា​អំពើ​ឆក់​ លួច​ប្លន់​ និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​ទាំងនោះ​ ។​

​បច្ចុប្បន្ន​ទូ​ហ្គេ​ម​ទាំង​២​ទូ​ ត្រូវ​ដឹក​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ទុក​វាយ​កម្ទេច​តាម​ក្រោយ​ ៕​

image2

image5

image4 (1)

image1

image6 (1)

image7 (1)

IMG_3565

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print