ភ្នំពេញ៖ វីដេអូឃ្លីប ដ៏រំជួលចិត្តអ្នកគាំទ្របង្ហាញពីនាងទទួលបានការជូនពរ និងនំពីបងប្រុសនិងជាតារាកំប្លែង ងួន ពេជ្រពិសិដ្ឋ ដែលកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។ នាងបានស្រក់ទឹកភ្នែកមិនតិចទេព្រោះតែនឹកឃើញអនុស្សាវរីយ និងឱកាសជួបជុំសប្បាយជាមួយបងប្រុសពីឆ្នាំកន្លងទៅដែលធ្លាប់ធ្វើឲ្យនាងរំភើបជារៀងរាល់ឆ្នាំនាថ្ងៃខួបកំណើត។
ទោះធ្លាក់ខ្លួនឈឺធ្ងន់ ងួន កែវពេជ្រពិសិដ្ឋ នៅតែធ្វើឲ្យ សាឡាត់ ស្រីឡាងរំភើបខ្លាំងព្រោះតែលោកបានបញ្ឆោតនំខួបធ្វើបាយក្តាំង គ្រាដែលខ្លួនស្ទើគ្មានកម្លាំងកំហែងក្នុងខ្លួនសោះ។ សាឡាត់ ស្រីឡាង ក៏បានភ្ជាប់សារដ៏រំជួលចិត្តមួយថា “ខ្ញុំមើលវីដេអូនឹងហើយគឺខ្ញុំពិតជាឈឺ ឈឺរហូតដេកយំ លែងមានកម្លាំងចេញពីផ្ទះ ទឹកភ្នែកដែលហូរ គឺអស់ពីក្នុងខ្លួន ហេតុអីបានបងប្រុសល្អខ្ញុំធ្លាក់ខ្លួនឈឺជំងឺមហារីក ហេតុអី ហេតុអីក៏អោយមនុស្សល្អក្បែរខ្លួនខ្ញុំរងការឈឺចាប់បែបនេះ ហេតុអីបានបងខ្ញុំឈឺខ្ញុំបានត្រឹមតែមើល ទេវតាអើយមេត្តាផងមេត្តាដល់ខ្ញុំ រាល់ទង្វើរដែលល្អខ្ញុំបានធ្វើសុំអោយជួយដល់បងប្រុសខ្ញុំដែលកំពុងរងការឈឺចាប់អោយគាត់ឆាប់ជា បងប្រុសខ្ញុំមានតែមួយទេ”។
តារាសម្តែង សាឡាត់ ស្រីឡាង ក៏បានបញ្ជាក់បន្ថែមទៀតថា “បងប្រុសជាទីស្រលាញ់ បងបានសន្យាហើយ ខួបប្អូនឆ្នាំក្រោយយកនំដល់ផ្ទះមិនមែនប្អូនទៅផ្ទះផ្លុំនំដល់ផ្ទះបងទេ”។
គេចាំបានថាជារឿងរាល់ឆ្នាំក្នុងថ្ងៃខួបកំណើត តារាស្រីសាឡាត់ ស្រីឡាងតែងតែភ្ញាក់ផ្អើលទាំងមិននឹកស្មានដល់ក្រោយពីលោក ងួន កែវពេជ្រពិសិដ្ឋ រៀបចំកម្មវិធីខួបកំណើតធ្វើភ្ញាក់អារម្មណ៍បែបប្លែកៗបង្កើតបាន ជាការចងចាំ និងរំភើបសម្រាប់សាឡាត់ ស្រីឡាង។
ឆ្នាំនេះតារាប្រុសរូបនេះនៅសម្រាកព្យាលបាលនៅផ្ទះទាំងគ្មានកម្លាំងបន្ទាប់ពីទើបនឹងបញ្ចប់ការវះកាត់ព្រោះជំងឺមហារីកធ្ងន់ធ្ងរ រហូតតារាក្រម៉ិចក្រម៉ើមរូបនេះធ្លាក់ខ្លួនស្រកទម្ងន់មើលស្ទើរមិនស្គាល់៕ ដោយ វឌ្ឍនា