ទំនងខឹងម្ចាស់ស្រវឹងខ្លាំង រថយន្ត​ទំនើបRANGE ROVER បោលបុកបង្គោលភ្លើងនិងបង្គោលប៉ាណូវីងវេលុយ អស់២ដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជាស្រវឹងស្រា បានបើក​រថយន្ត​ស៊េរីទំនើបម៉ាកRANGE ROVER ក្នុង​ល្បឿនលឿន​ ហើយរេចង្កូត​ជ្រុលទៅបុក​បង្គោលភ្លើង​ និងបង្គោលប៉ាណូវីងវេលុយបាក់អស់ចំនួន២ដើម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យដាច់ភ្លើងងងឹតផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ កាលពីវេលាម៉ោង​២និង​៣០នាទី​ រំលង​អធ្រាត្រ​ ឈានចូលថ្ងៃពុធ ទី​៨​ ខែ​ឧសភា ឆ្នាំ​២០១៩​ ទុលមុខនិង​ផ្សា​រ​ បឹង​តាម៉ាត​ ផ្លូវ​បេតុងបឹង​តាម៉ាត​ ភូមិ​សំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

យោងតាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​មិន​ស្គាល់​អត្តសញ្ញាណម្នាក់ វ័យប្រហែល​ ជាង​៣០ឆ្នាំ​ មិនដឹងថាចេញ​ពី​កម្មវីធី​ផឹក​ស៊ីនៅ​ទីណានោះ​ទេ​ ដោយមានស្ថានភាពស្រវឹង និងធ្វើដំណើរតាម​ផ្លូវ​ បេតុង​ បឹង​តា​ម៉ាត​ ក្នុង​ទិសដៅ​ ពី​លិច​ទៅកើត​ ក្នុងល្បឿន​លឿន​ ខណៈមកដល់​ចំនុចកើត​ស្រាប់​តែ​ រេចង្កូត​ទៅខាងឆ្វេង​ដៃ​ ជ្រុលទៅបុក​ និង​បង្គោលភ្លើង​បេតុង​និង​ បង្គោល​ប៉ាណូវីង​ វេលុយនិងដកលុយ​ បាក់​ដាច់​ខ្ទាត​ សង្កត់​លើ​រថយន្ត​ តែសំណាងដែរមិនមានគ្រោះថ្នាក់ដល់​ មនុស្ស​ណា​ម្នាក់​នោះ​ទេ​ ។

ដោយ​ឡែក​ រថយន្ត​បង្កក៏រងការខូចខាត​ ខ្ទេចផ្នែកខាងមុខ​យ៉ាង​ដំណំ​ផងដែរ ។ ភ្លាមនោះ​ដែរ​ ក៏មានអ្នក​បើករថយន្ត​ ស៊ី​រ៉ែន​ មក​ដឹក​ អ្នកបើករថយន្តបង្កហេតុចេញ​ទៅ​បាត់​ ដោយបន្សល់ទុករថយន្ត​ បង្កនៅនិងកន្លែងឲ្យសមត្ថកិច្ច​ជំនាញចរាចរណ៍ចុះ​ទៅ​ស្ទូច​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើការដោះស្រាយ​នៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print