ក្អក១សប្តាហ៍​ទៅពេទ្យៗដាក់សេរ៉ូមមកវិញស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្មការនីរោងចក្រម្នាក់ ខណៈដែលមានជម្ងឺក្អកអស់១សប្តាហ៍ ទៅពេទ្យ ប ស ស ពិនិត្យដាក់សេរ៉ូម វិលមកផ្ទះជួលវិញ ដេកគាំងបេះដូងស្លាប់បាត់ ទើបផ្អើលឆោឡោកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងបន្ទប់ជួលលេខG01 ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

សាកសពមានឈ្មោះ ជួន ថា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ អៀង ច្រឹង អាយុ៤៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនប្រុសម្នាក់ អាយុ៦ឆ្នាំ រស់នៅក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិព្រៃកំបោរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមស្ត្រីជាម្តាយឈ្មោះ ប៉ាត សើ អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃកំបោរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា កូនស្រីរបស់គាត់ ឈឺ១សប្តាហ៍ហើយ ដោយប្រាប់គាត់ថា មានជម្ងឺក្អក សួត ដោយក្តីខ្វល់ខ្វាយ ក្រោយពីទទួលដំណឹងថាកូនមានជម្ងឺ នៅព្រឹកថ្ងៃទី០៧ ខែឧសភា នេះ ខំធ្វើដំណើរតាំងពីស្រុក ដើម្បីមើលកូនស្រីឈឺ ខណៈដែលកូនវិលមកពី ពេទ្យ ប ស ស ដាក់សេរ៉ូម ជាប់នឹងដៃ មិនហ៊ានរំខាន លុះដល់វេលាម៉ោងខាងលើ ចូលទៅមើលកូនក្នុងបន្ទប់ ស្រាប់តែលែងដឹងខ្លួន ទើបឆោឡោ ហៅអ្នកជិតខាងឲ្យជួយ តែហួសពេលទៅហើយ កូនស្រីស្លាប់បាត់ រាយការណ៍ប្រាប់ប៉ូលិស ទៅជួយពិនិត្យ ។

តាមបុរសជាប្តីបានឲ្យដឹងថា ប្រពន្ធរបស់គាត់ ឈឺក្អក មួយសប្តាហ៍មកហើយ ទៅពិនិត្យនៅពេទ្យ ប ស ស ក្នុងភូមិខាងលើ ប្រាប់ថាក្អក សួត ហើយគ្រូពេទ្យ បានដាក់សេរ៉ូម ស្រាប់តែដល់វេលាម៉ោងខាងលើ ប្រពន្ធស្លាប់ ទៅវិញ ។

សាកសព តាមការពិនិត្យ កោសល្យវិច័យ ពីសមត្ថកិច្ចជំនាញ ក្រុងភ្នំពេញ គ្រពេទ្យ ឃើញថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print