ខេត្តកំពត៖ សមយុទ្ធ«ហនុមានមាស ២០១៩»នេះមិនបានគម្រាមកំហែងដល់បុគ្គលណាមួយឡើយ ផ្ទុយទៅវិញជាការបង្កើនសមត្ថភាពកងទ័ពយើងមានសមត្ថភាព លទ្ធភាព ជំនឿចិត្តក្នុងភារកិច្ចការពាបូរណភាពទឹកដី និងរក្សាបានភាពសុខសានជូនប្រជាពលរដ្ឋ ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបិទសមយុទ្ធ «ហនុមានមាស ២០១៩» លើកទី២ នៅទីលានបាញ់គ្រាប់ពិតតេ ជោសែន ជុំគិរី ស្ថិតនៅភូមិក្នុងតំបន់វាលចំបក់ ជួរ ភ្នំព្រះ ឃុំដំណាក់រាំង ស្រុកជុំគីរី ខេត្តកំពតកាលពីខែឧសភា ឆ្នាំ២០១៩។
លំហាត់សមយុទ្ធ «ហនុមានមាស ២០១៩» មានកងទ័ពចូល រួមប្រមាណជាង១០០០នាក់ រៀបចំឡើងដោយកងទ័ព ជើង គោក នឹងប្រើប្រាស់នៅអាវុធយុទ្ធភណ្ឌទំនើបៗផងដែរ។
លំហាត់សមយុទ្ធ «ហនុមានមាស ឆ្នាំ២០១៩» បានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក ក្នុងកិច្ច ការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។
សមយុទ្ធនេះជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺ នតាមបណ្តាសាលា និងកងឯកភាព ជួយលើកកម្ពស់សមត្ថ ភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហ ការរវាងប្រភេទទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន និពេលប្រយុទ្ធ។
ជាមួយគ្នានេះសមយុទ្ធ ហនុមានមាស ២០១៩នេះ បានរៀបចំធ្វើឡើងដោយកងទ័ពជើងគោក ប្រើប្រាស់អាវុធយុទ្ធភណ្ឌទំនើ បៗដូចជាៈ កាំជ្រូច ឧទ្ធម្ភាគចក្រ កាំភ្លើងគ្រាប់ត្បាល់ រថគ្រោះ រថពាសដែក និងការពារអាកាស។
ការចាត់តាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតហនុមានមាស ២០១៩ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចលើការងារ ហ្វឹកហ្វឺនស្របនឹងផែនការបានដាក់ចេញ។ ក្នុងនោះរំពឹងនឹងទទួល បទពិសោធន៍ជាក់ស្តែង លើការងារមួយចំនួនដូចជា៖ ពង្រឹងសមត្ថភាពជំនាញដល់នាយទាហាន នាយទា ហានរង និងពលទាហាន កងទ័ព ជើងគោ(ខ.ភ.ម) ក្នុងកិច្ចការ ពារបូរណ ភាពទឹកដីនាពេលបច្ចុប្បន្ន និងទៅអនាគត។ ត្រួតពិនិត្យ វាស់ស្ទង់ និងវាយតម្លៃសមត្ថភាពរបស់យោធិនយើង ក្រោយពីការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួច។ លើកកម្ពស់គុណភាពការងារ និងផ្តល់ចំណេះដឹងលើការ ងារសេនាធិការ ការធ្វើសមយុទ្ធ ដល់កម្មសិក្សា នាយទាហានសេនាធិការក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចជាពេលប្រយុទ្ធពិសេសធ្វើឱ្យកាន់ តែប្រ ទាក់ក្រឡាគ្នា និងប្រសើរឡើងរវាងការងារត្រៀមប្រយុទ្ធប្រយុទ្ធ ជាមួយនឹងការងារធានា។
ព្រឹត្តិការណ៍នេះ បង្ហាញពីការរួបរួមសាមគ្គីសហការជាធ្លុងមួយ របស់(ខ.ភ.ម) ជាសសរទ្រូងធ្វើឱ្យប្រទេសជាតិមានសុខសន្តិ ភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័ យ។ ជាការបញ្ជាក់ និងបង្ហាញឱ្យកម្លាំងអមិត្តដឹងថា កងទ័ពជើង គោក (ខ.ភ.ម) ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ (ខ. ភ.ម) នៅតែស្មោះត្រង់ការពារ និងគោរពដាច់ខាតបទបញ្ជារបស់រាជ រដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជា ការដ្ឋានជានិច្ចដោ យឥតងាករេ៕
ដោយ៖ សុខដុម