សម្តេចតេជោ ហ៊ុន សែន រំលឹកជីវិតស្នេហ៍អមតៈ នៃគ្រាដំបូងថា៖ (ចំការដីដុះកាលប្រុសពីក្មេង អូនធ្លាប់ចូលលេងជួយ កាច់ពោតបង)

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លៀតពេលទំនេរ ដើរហាត់ប្រាណ និងបានភរិយាអមដំណើរកំដរតាមចំការដែលដាំដោយផ្ទាល់ដៃ ក៏នឹកផ្នួចគាស់រំលើងរំលឹកនូវស្នេហ៍អតីតៈកាលជាមួយភរិយា និងបានពុះចែករំលែកឪឡឹកធម្មជាតិចែកគ្នាទទួលទានដ៏សែនមនោរម្យផ្លូវចិត្តបំផុត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ក្នុងចម្រៀងពាមកោះស្នាវាចាប្រុសស្នេហ៍មានឃ្លាមួយសសេរថា (ចំការដីដុះកាលប្រុសពីក្មេងអូនធ្លាប់ចូលលេងជួយកាច់ពោតបង)។
ដោយសម្តេចបន្តថា៖ ថ្ងៃនេះខ្ញុំដើរហាត់ប្រាណជាមួយនឹងការមើលផលដំណាំក៏បានជួបភរិយាខ្ញុំដើរ
ហាត់ប្រាណនៅចំការពោតទៀត។
នេះពិតជាគូរព្រេងមិនព្រាត់មែន។សុំជូនរូបថតមួយចំនួនដែលទើបថតមុននេះ បន្តិចដើម្បីយល់ពីជិវិតនៃគ្រួសារខ្ញុំ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print