ផ្លូវជាតិលេខ៧៦តភ្ជាប់ពីខេត្តរតនគិរីទៅខេត្តមណ្ឌលគិរីកំពុងរងការខូចខ្ទេចជាបណ្ដើរៗដោយសារ ជំនាញនិងក្រុមហ៊ុនលែងរវល់ក្នុងការថែទាំជួសជុល

ចែករំលែក៖

ខេត្តរតនគិរី៖ សូមរម្លឹកថា៖ ផ្លូវជាតិលេខ៧៦ បានស្ថាបនាសាងសង់ឡើងនៅឆ្នាំ២០១៣ និងបានសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០១៦ តភ្ជាប់ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី។ បច្ចុប្បន្ននេះបានរងការខូចខាតជាបណ្ដើរៗស្ទើគ្រប់ទីកន្លែងក្លាយជាសំបុកមាន់និងថ្លុកទឹកបង្កឲ្យមានការលំបាកដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្តផ្សេងៗ រហូតដល់កើតមានបញ្ហាគ្រោះថ្នាក់ចរាចរជាញឹកញាប់។
ជាក់ស្តែងកំណាត់ផ្លូវជាតិលេខ៧៦នៅត្រង់ចំណុច ភូមិព្រួក ស្ថិតក្នុងឃុំប៉ាតាង ស្រុកលំផាត់ ដែលមានចំងាយប្រវែងជាងមួយរយម៉ែត្រនោះ បានស្រុតប្រេះស្រាំ របើកជ័រកៅស៊ូចេញទាំងស្រុងតែម្តង នៅសល់តែដុំថ្មនិងដីសុទ្ធ ក្លាយជាជង្ហុកជ្រៅទៅៗបានបង្កគ្រោះមហន្តរាយកើតឡើងបានមួយករណីឲ្យខាងតែបានកាលពីវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ បង្កឡើងដោយកំណាត់ផ្លូវមួយនេះតែម្តង ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យអ្នកសារព័ត៌មានដឹងថា៖ នៅវេលាម៉ោងខាងលើ ឃើញរថយន្តម៉ាកប៊ូ្រសពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AJ-5222 បោះពួយយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងឆ្ពោះទៅកាន់ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ តែជាចៃដន្យខណៈមកដល់ចំណុចកើតហេតុត្រង់ចំណុច(កំណាត់ផ្លូវដែលរងការខូចយ៉ាងដំណំនោះ) ដោយខាងមន្ទីរសាធារណ:ការនិងដឹកជញ្ជូនរបស់ខេត្តរតនគិរី ពុំបានបិទផ្លាកសញ្ញាសំគាល់អ្វីផងនោះត្រូវបានរថយន្តមួយគ្រឿងនេះវ៉ាក់អើគ្រប់គ្រងស្ថានការលែងកើតស្លន់ស្លោរក៏ជាន់ហ្វ្រាំងពេញទំហឹងបណ្តាលឲ្យរថយន្តរ៉េចង្កូតទៅស្តាំដៃខាងលិចចិញ្ចើមផ្លូវក្រឡាប់ពីរបីត្រឡប់ និងបណ្តាលអោយ
អ្នកដំណើរបួនប្រាំនាក់រួមទាំងតៃកុងរថយន្តរងរបួសធ្ងន់ស្រាលរណូករណែល។
ចំណែករថយន្តក៏រងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង។
ប្រភពបានបន្តថា
ក្រោយពេលកើតហេតុភ្លាមៗគេឃើញក្រុមសមត្ថកិច្ចនគរបាលប៉ុស្ថិ៍ឃុំប៉ាតាងចុះមកដល់ ធ្វើការវាស់វែងបំពេញកំណត់ហេតុនិងចាត់ចែងមធ្យោបាយដឹកបញ្ជូនអ្នករងគ្រោះទៅកាន់គ្លីនិចឯកជន ក្នុងក្រុងបានលុងដើម្បីសង្គ្រោះអាយុជីវិតជាបឋម។
សមត្ថកិច្ចនគរបាលប៉ុស្ថិ៍ឃុំប៉ាតាងបានឲ្យដឹងថា៖ ជនរងគ្រោះសរុបចំនួន៥នាក់(អ្នកខេត្តសៀមរាប)ដែលជួបឧបទ្ធវហេតុខណះនោះរួមមាន:
ទី១-ឈ្មោះ វង្ស មួយ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ធ្ងរត្រង់រយ៉ាស់ចង្កាកើម(ប្រពន្ធ)
ទី២-ឈ្មោះ ពៅ ជីវិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ(ប្តី)រងរបួសស្រាល។
ទី៣- ឈ្មោះ តាំង គីមសួ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ត្រង់ដើមទ្រូង។
ទី៤-ឈ្មោះ តាំង គីមសេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រងរបួសត្រង់ក្បាល
(តៃកុងរថយន្ត)។ និងទី៥- ភេទស្រី មិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ឡើងឡានសង្គ្រោះផុត។ រីឯរថយន្តរងគ្រោះត្រូវបានម្ចាស់ជួលរថយន្តស្ទូចវិលត្រឡប់ទៅជួសជុលឯខេត្តសៀមរាបវិញ។

គួររំលឹកថា កំណាត់ផ្លូវដែលរងការខ្ទេចខ្ទាំមានប្រវែងតែជាងមួយរយម៉ែត្រប៉ុណ្ណោះបានដង្ហោយហៅខាងជំនាញនិងក្រុមហ៊ុនមេត្តាចុះធ្វើការជួសជុលឲ្យដូចដើម គឺទុកចោលជិតពីរឆ្នាំកន្លងមកហើយ ខាងជំនាញលែងរវល់ធ្វើមិនដឹងមិនឮនិងមិនឃើញតែម្តង។ សូម្បីតែផ្លាកសញ្ញាសំគាល់ក៏ពុំបានដាក់ឡើយ។ ប្រហែលថវិកាថែទាំផ្លូវ ត្រូវបានផុតកិច្ចសន្យាជួសជុលថែទាំ.? ទើបគេទុកចោល។ និយាយរួម ទោះបញ្ហាផ្លូវជាតិស្ថិតក្នុងកម្រិតថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិក៏ដោយ ក៏ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ដាក់ការរិះគន់ចំៗទៅលើ លោក ស៊ុន ប៉ូលិន ប្រធានមន្ទីរសាធារ:ការនិងដឹកជញ្ជូនខេត្តរតនគិរី ក្នុងអំឡុងពេលលោកចូលកាន់ដំណែងពីឆ្នាំ២០១៦ រហូតមកទល់ឆ្នាំ២០១៩នេះមានរយះកាល៣ឆ្នាំ ចំពោះស្នាដៃដែលជាសមទ្ធិផលរបស់លោកនៅមានកំរិតនៅឡើយ ពុំទាន់ឃើញលេចធ្លោរ ជាដុំកំភួនឆ្លើយតបស្របទៅនិងការប្តេជ្ញាចិត្តថ្ងៃចូលកាន់ដំណែងនោះផងដែរ។

ជាក់ស្ដែងសមទ្ធិផលថ្មីៗជាអំណោយរបស់រដ្ឋាភិបាលប្រគល់ជូនខេត្តរតនគិរី គឺទី១-ផ្លូវតភ្ជាប់ពីស្រុកអូរជុំទៅស្រុកតាវែងលោកសាងសង់បានជាងពាក់កណ្តាលហើយក៏ទុកចោលដកយកគ្រឿងចក្រចាកចេញទៅធ្វើកន្លែងថ្មី។
ទី២- ផ្លូវតភ្ជាប់ពីស្រុកបរកែវទៅស្រុកអណ្តូងមាស លោកប្រធានសាងសង់បានជាងពាក់កណ្តាលហើយ ក៏ទុកចោលរើគ្រឿងចក្រទៅធ្វើកន្លែងថ្មីទៀត។ ទុកឲ្យប្រជាពលរដ្ធរងទុក្ខវេទនាក្នុងការធ្វើដំណើរទាំងរដូវប្រាំងនិងរដូវវស្សាជាដើម។ល។ ហើយពួកគាត់មានការព្រួយបារម្មនិងភ័យខ្លាចនៅរាល់ការស្ថាបនាសាងសង់ផ្លូវពីសំណាក់មន្ទីរសាធារណ:ការខេត្តរតនគិរី ជូនប្រជាពលរដ្ធបានប្រើប្រាស់នៅមានកំរិតបែបនេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print