នគរបាលខេត្តបាត់ដំបង ចាប់ខ្លួនអ្នកជំនាញសេដ្ឋកិច្ចម្នាក់ និងអ្នកពាក់ព័ន្ធ២នាក់ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ មានម្នាក់ជាអ្នកមានជំនាញផ្នែកសេដ្ឋកិច្ច បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ ពួកគេទាំង៣នាក់ជាប់ពាក់ព័ន្ធនឹងករណីឆបោក លក់ដីចំការ និងថែទាំដំណាំដូងក្រអូបឲ្យប្រជាពលរដ្ឋ ។ ការចាប់ខ្លួននៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩មិលមិញនេះ  ។

លោកអធិការនគរបាលក្រុងបាត់ដំបងបានប្រាប់អ្នកសារព័ត៌មានឲ្យបានដឹងថា ពិតជាបានឃាត់ ខ្លួនជនសង្ស័យ ៣នាក់ខាងលើនេះមែន បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវស៊ើបអង្កេតរកឃើញថាជនទាំង៣​នាក់នេះពិតជាបានពាក់ព័ន្ធករណីឆបោកលក់ដីចំការ និងថែទាំដំណាំដូងក្រអូបឲ្យប្រជាពលរដ្ឋ។

លោកបន្តថា ជនសង្ស័យទាំង៣នាក់ដែលត្រូវកម្លាំងឃាត់ខ្លួន ១-ឈ្មោះ ឈី ចរិយា «ហង្សព្រីនយ៉ា» ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ឃុំទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ,២-ឈ្មោះ ឈិត រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិបោះពោធិ៍ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង និង៣-ឈ្មោះ ជឺ ចិន្ដា ភេទប្រុស អាយុ ៤៧ឆ្នាំ ទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកថា ក្រោយការឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ជាការកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះដីធ្លីមានការឡើងគ្រប់ ទីកន្លែង តំបន់ ហើយជាឱកាសសម្រាប់ជន ខិលខូចមួយចំនួន ដោយបានប្រើប្រាស់ឈ្មោះក្រុមហ៊ុនផ្សេងៗ ដែលមិនដឹងថាមានច្បាប់ ឬអត់ ធ្វេីការវិនិយោគជាមួយប្រជាពលរដ្ឋ តាមរយៈ លក់ដីហិចតាហេីយ ដាំដុះ និងថែដំណាំ ឬពុះជាងដីល្វែងលក់ ដើម្បីប្រាក់ចំណេញជាដើម ដែលសកម្មភាពទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្លះ ទៅខ្ចីបុលធនាគារ ដើម្បីយកលុយទៅវិនិយោគជាមួយក្រុមហ៊ុននោះ លុះទិញហេីយក្រុមហ៊ុនទាំងនោះរំលាយចោលអស់យកតែលុយកក់។

គួរបញ្ជាក់ថា ជនសង្ស័យ ហង្ស ព្រីន្សយ៉ា ជាអ្នកសេដ្ឋកិច្ច និងជាអ្នកជំនួញដីធ្លីធំមួយ លោកធ្លាប់បានទស្សន៍ទាយ និងរំពឹងថា កម្ពុជានឹងក្លាយជាហង្សខាងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីផងដែរ ខណៈវត្តមានលោកឃើញនៅក្នុងពិធីចុះអនុស្សណៈ ឬ MOU ជាមួយក្រុមហ៊ុនយក្សធំមួយរបស់ប្រទេសចិន និងប្រទេសថៃ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីល្ងាចថ្ងៃទី២៨ ខែមីនា កន្លងទៅនេះ ៕ ដោយ : វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print