ក្រុមហ៊ុន Royal Group បើកសម្ពោធ​គម្រោង​​​​អភិវឌ្ឍ​ក្នុង​តំបន់​ទួល​គោក​

ចែករំលែក៖

ភ្នំពេញ​ ៖ ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ថ្ងៃ​នេះ ក្រុម​ហ៊ុន Royal Group ​មាន​មោទនភាព​ក្នុង​ការ​​បង្ហាញ​គម្រោង​​​អភិវឌ្ឍ​ចម្រុះ ដ៏សំខាន់​​​នៅ​ក្នុង​តំបន់ទួល​គោក​ ជា​មួយ​នឹង​ដៃ​គូ​សហការ ​អភិវឌ្ឍ​​អចលនទ្រព្យ Hong Lai Huat ​​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី​។​

​ជាមួយនឹងទំហំនៃការអភិវឌ្ឍន៍ចំនួន ១០០,000 ម៉ែតការ៉េ គម្រោងអភិវឌ្ឍនេះនឹងបង្កើតឱកាសដល់ប្រជា​ជនទាំងការសាងសង់លំនៅដ្ឋាន និងឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងសេដ្ឋកិច្ចគ្រួសារ បង្កើតការងារ និងទាក់​ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀតនៅចំណុចកណ្តាលនៃទីក្រុងដ៏រីកចម្រើនមួយនេះ។

​​​ប្រភេទផ្ទះ​អាផាតមិន​ចំនួន 851ខ្នង​ និង​ផ្ទះ​ដែល​អាច​ធ្វើពាណិជ្ជកម្ម​បានចំនួន​ 50ខ្នង នឹង​ត្រូវ​បាន​សាង​សង់​លើ​ដីអភិវឌ្ឍន៍​​​​​ដែល​នឹង​មាន​ឈ្មោះ​ថា​ រ៉ូយ៉ាល់ផ្លាទីនីម (Royal Platinum)។

ហាង​លក់​ទំនិញ​ដែល​ស្ថិតលើផ្លូវ​ក្នុង​បុរី​ នឹង​មានភាពទាក់​ទាញដល់អាជីវករ និងជាកន្លែងដែលផ្តល់​សេវា បទពិសោធន៍​ធ្វើពាណិជ្ជកម្មលើយីហោអន្តរជាតិល្បីៗ ក៏ដូចជាបំពាក់នូវ​​ទំនិញ​​ថ្មីចម្រុះជាច្រើនប្រភេទ​រួម​មាន​ភោជនីយដ្ឋាន​ សំលៀក​បំពាក់​ ជាដើម​។ល។​

សំណង់​អគារ​​លំនៅដ្ឋាន​ និង​ស្តង់​លក់​ទំនិញ​​នេះ នឹង​ត្រូវ​បាន​ចាប់​ផ្តើម​ដាក់​លក់​នៅ​ខែ​ មិថុនា ឆ្នាំ​នេះ​ ជា​មួយ​​នឹង​ការ​សាងសង់​ដែល​​​រំពឹង​ថា​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លះ​។

អ្នក​ឧកញ្ញ៉ា​ គិត​ ម៉េង​ អគ្គនាយក​ក្រុម​ហ៊ុន​ Royal Group ​ និង​លោក Dato Dr Johnny Ong​ នាយក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន​ Hong Lai Huat Group គ្រុប​ បាន​ចូល​​រួម​ក្នុង​កម្មពិធីស​ម្ពោធ​បើក​ការដ្ឋាន​សាងសង់ជា​ផ្លូវ​ការ​នៅ​ថ្ងៃនេះ​។​

​​លោក Mark Hanna នាយក​​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ Royal Group ​បាន​និយាយ​ថា​​ ការ​​អភិវឌ្ឍ​នេះ​​មាន​សារៈសំខាន់​ប្រកបដោយ​ភាព​រីកចម្រើន​ក្នុង​តំបន់​ទួល​គោក​ ដែល​ជា​តំបន់​ដ៏សម្បូរបែប​មួយ​នៅចំណុច​​​កណ្តាល​ទីក្រុង​។​

​លោក Hanna​ បាន​បន្ថែម​ថា​៖ «ពួក​យើង​ជឿជាក់​ថា​ ​ការ​អភិវឌ្ឍ​នេះ​​​នឹង​ផ្តល់​នូវភាពទំនើប ទាក់​ទាញក្នុងការររស់នៅដល់ក្រុម​គ្រួសារ​ និង​​បរិយា​កាស​ធ្វើ​​ការងារ ​សម្រាប់​អាជីវកម្ម​ធុ​ន​​តូច ​និង​មធ្យម ដ៏​មាន​សក្តានុពល​ជាមួយ​​នឹង​ការិយាល័យ​​ការងារដ៍ទំនើប​​​​​»។​

ការ​អភិវឌ្ឍ​​នេះ ​ក៏​នឹង​ផ្តល់​នូវ​ជម្រើស​​ក្នុង​ការ​ទិញ​ទំនិញ​ដ៏​ច្រើន​ និង​​កន្លែង​កម្សាន្តសម្រាប់​មនុស្ស​គ្រប់​វ័យ​​ រួម​បញ្ចូល​ទាំង​​ហាង​ទំនិញ​ក្នុង​បុរី ភោជនីយដ្ឋាន​ ក្លឹប​ហាត់​ប្រាណ ជា​ដើម​។​

ការ​អភិវឌ្ឍ​​នេះ គឺ​​​​ជាគម្រោង​​ចុងក្រោយ​មួយ​របស់​ក្រុម​ហ៊ុន​ Royal Group រួម​បញ្ចូល​ទាំងសហគមន៍​ Northbridge Communities អាគារខុនដូNorth Park Condominium និង​សាលាអន្តរជាតិ Southbridge International School ៕

អំពីក្រុមហ៊ុន Royal Group

ក្រុម​ហ៊ុន Royal Group ​​ គឺជាក្រុមហ៊ុនវិនិយោគទុន និងអភិវឌ្ឍន៍លំដាប់កំពូលរបស់ប្រទេសកម្ពុជា ដែលរួម​បញ្ចូល​គ្នា​ប្រ​មាណ 30ក្រុមហ៊ុន​​មក​ពី​ផលប័ត្រផ្សេងៗគ្នា​។

ដោយ​ត្រូវ​បាន​ស្ថាបនា​ឡើង​ជា​​ក្រុម​ហ៊ុន​វិនិយោគ​​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ ក្រុម​ហ៊ុន​នេះ​នៅតែ​​បន្ត​​រក្សាបាន​នូវ​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ក្នុង​ចំណោម​ឧស្សាហកម្ម​ដ៏​ធំលើ​​​វិស័យ​ រួម​មាន​ទូរគមនាគមន៍ ​ដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត​ ធនាគារ​និងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ អភិវឌ្ឍន៍អចលនទ្រព្យ ពាណិជ្ជកម្ម និងកសិកម្ម។
ក្រុម​ហ៊ុន Royal Group ​​ គឺជាច្រកចេញចូលយុទ្ធសាស្ត្រនៃការវិនិយោគសម្រាប់ប្រទេស​កម្ពុជា។ តាម​រយៈបទពិសោធន៍​​នៃ​ការ​ធ្វើ​ការ​សហការជា​ដៃគូដ៏ជោគជ័យ​ជាមួយ​នឹង​វិនិយោគិន​​មកពី​វិស័យ​ផ្សេងៗ​គ្នា​ក្នុង​ឧស្សាហកម្ម​ ក្រុម​ហ៊ុន Royal Group បាន​​ផ្តល់​ជូន​នូវ​​ការ​វិនិយោគ​​​ដ៏​មាន​សក្តានុពល​ ជាមួយ​នឹង​សេដ្ឋកិច្ច​ទីផ្សារសេរី​​ដំបូងគេនៅ​ក្នុង​តំបន់​មេគង្គ​​នៃ​ទ្វីប​អាស៊ី។​​ យើងស្វាគមន៍​សម្រាប់​ការ​​ពិភាក្សាអំពីតម្រូវការវិនិយោគរបស់អ្នក។

ក្រុមហ៊ុន​​ Royal Group បន្តពង្រីកវិសាល​ភាព​របស់ខ្លួននៅក្នុងវិស័យឧស្សាហកម្ម​ និងតែងតែស្វែងរកឱកាសថ្មីក្នុង​ការ​ពង្រីក និងលើកកម្ពស់​អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

អំពី​ក្រុម​ហ៊ុន​ Hong Lai Huat Group

ក្រុម​ហ៊ុន​ Hong Lai Huat Group Limited គឺជា​ក្រុមហ៊ុនអចលនទ្រព្យ​ដ៏ល្បីល្បាញ​ដែល​​មាន​​​ភាព​ជោគជ័យជាង​​​  31ឆ្នាំ​។​ ក្រុម​ហ៊ុន​​នេះ ត្រូវ​បាន​បង្កើតឡើងក្នុង​ឆ្នាំ​ 1988 និង​បានបញ្ចប់គម្រោងសាងសង់​លំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោង​ឧស្សាហកម្មជាច្រើននៅទូទាំងប្រទេសសិង្ហបុរី។

នៅក្នុងឆ្នាំ 2008 ក្រុមហ៊ុន​នេះបាន​បញ្ចូល​ខ្លួន​ទៅក្នុងវិស័យកសិកម្ម ដែលផ្តោតលើការដាំដុះដំឡូងមី​នៅលើផ្ទៃ​ដីទំហំ មួយ​ម៉ឺន​ហិច​តា នៅក្នុងស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា និងបាន​​ផលិតម្សៅពី ម្សៅដំឡូងមីnative tapioca សម្រាប់​ម្ហូបអាហារ និងឧស្សាហកម្មនៅទ្វីបអឺរ៉ុបនិងអាស៊ីអាគ្នេយ៍​។
នៅក្នុងឆ្នាំ 2016 ក្រុមហ៊ុន​នេះបានបើកដំណើរការគម្រោង D’Seaview ជាគម្រោងអភិវឌ្ឍន៍ដំបូងគេដែល​ទទួល​បាន​កម្ម​សិទ្ធិ​ប្រើប្រាស់​​នៅកម្ពុជា ដែលនឹងត្រូវអភិវឌ្ឍនៅខេត្តព្រះសីហនុ។ គម្រោងនេះ​បាន​សាងសង់​លំនៅដ្ឋានចំនួន 737​ខ្នង ​និងស្តង់​លក់​ទំនិញ​ចំនួន​ 67ខ្នង​ ។

ក្នុងឆ្នាំ 2019 ក្រុមហ៊ុន ​នឹងចាប់ផ្តើមបើក​ដំណើរការគម្រោង​ Royal Platinum ដែលជាការអភិវឌ្ឍចម្រុះលើកទីពីររបស់ខ្លួនបន្ទាប់ពីភាពជោគជ័យនៃគម្រោង​ D’Seaview ។ Royal Platinum នឹងត្រូវបានអភិវឌ្ឍនៅ​តំបន់​ទួលគោ​ក ជាមួយ​នឹង​​លំនៅដ្ឋាន ​និង​ស្តង់​លក់ទំនិញចំនួន​​ 800។​​ ក្រុមហ៊ុន Hong Lai Huat Group Limited ត្រូវបានចុះបញ្ជីជា​ គណៈកម្មាធិកា​នៃផ្សារភាគហ៊ុនសិង្ហបុរី នៅ​ពីថ្ងៃទី 21 ខែមិថុនាឆ្នាំ 2000។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print